Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk ត្រៀមបណ្ដាក់ទុនក្រុមហ៊ុន Tesla នៅ ឥណ្ឌា

បានផុស

នៅ

ក្រុមហ៊ុន Tesla ទំនងជានឹងធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងប្រទេសឥណ្ឌា ។ នេះបើតាមការលើកឡើងរបស់មហាសេដ្ឋី Elon Musk បន្ទាប់ពីបានជួបជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិរូបនេះលើកឡើងថា លោកមានទំនុកចិត្តលើ Tesla នឹងមានវត្តមាននៅឥណ្ឌាក្នុងរយៈពេលកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ។ មិនតែប៉ុណ្ណោះ លោកបង្ហើបថា នឹងគ្រោងទៅលេងប្រទេសអាស៊ីខាងត្បូងមួយនេះនៅឆ្នាំ ២០២៤ ផងដែរ ។

ទន្ទឹមនោះ ការបណ្តាក់ទុនរបស់មហាសេដ្ឋី Elon Musk ជាមួយឥណ្ឌាក៏ត្រូវបានគេមើលឃើញផងដែរថា អាចមានលើសពីហ៊ុនរបស់ក្រុមហ៊ុន Tesla ដោយសារតែលោកបានមើលឃើញពីសក្តានុពលនៅក្នុងប្រទេសឥណ្ឌាសម្រាប់ការផលិតថាមពលប្រកបដោយនិរន្តរភាពតាមរយៈថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងការស្តុកទុកថាមពលនៅក្នុងធុងអាគុយជាដើម ។

លើសពីនេះ លោកមានបំណងស្តារឡើងវិញនូវដំណើរការអ៉ីនធឺណិត Starlink របស់ក្រុមហ៊ុន SpaceX សម្រាប់ភូមិដាច់ស្រយ៉ាលនៅឥណ្ឌា ដែលមិនមានលទ្ធភាពប្រើប្រាស់អ៉ីនធឺណិតផងដែរ ខណៈកាលពីឆ្នាំមុន លោកកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីដំណើរការកម្មវិធីមួយនេះ ។

ក្រៅពី​ឥណ្ឌា មហាសេដ្ឋីរូបនេះក៏​កំពុងស្វែងរកទីតាំងផលិតរថយន្តរបស់ក្រុមហ៊ុន Tesla បន្ថែមទៀតផងដែរ ដូចជានៅបារាំង និង​កូរ៉េខាងត្បូង ខណៈនៅក្នុងខែមករាកន្លងទៅសារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Tesla ជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបង្កើតរោងចក្រនៅប្រទេសឥណ្ឌូណេស៊ី ដែលអាចផលិតរថយន្តដល់ទៅ ១ លានគ្រឿងក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Yahoo

ចុចអាន៖ លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម