ព័ត៌មានអន្ដរជាតិ
តាមការពិតនាយកប្រតិបត្តិក្រុមហ៊ុន OceanGate បំពានច្បាប់សាងសង់យានជ្រមុជទឹក Titan ទើបជួបគ្រោះថ្នាក់
អ្នកប្រើអ៊ីនធឺណិតជាច្រើនបានសម្រុកចែករំលែកឃ្លិបរបស់លោក Stockton Rush ជានាយកប្រតិបត្តិ Ocean Gate Expeditions នៃក្រុមហ៊ុនផ្តល់ជូននូវដំណើរទេសចរណ៍សមុទ្រជ្រៅ ដោយស្ដីបន្ទោសថាលោកគឺជាដើមហេតុដែលនាំឲ្យមានគ្រោះថ្នាក់។

តាមរយៈឃ្លិបខ្លីមួយដកស្រង់ចេញពីប៉ុស្តិ៍ YouTube របស់តារាសម្តែងម៉ិកស៊ិកលោក Alan Estrada ចេញផ្សាយ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១ និយាយអំពីការសាងសង់យានជ្រមុជទឹក Titan ដោយទទួលស្គាល់ថាបានបំពានច្បាប់មួយចំនួន ដូចជាការប្រើប្រាស់ការបញ្ចូលគ្នានៃជាតិសរសៃកាបូន និងទីតានីញ៉ូម ដែលត្រូវបានហាមឃាត់មិនឲ្យសាងសង់យានជ្រមុជទឹកជ្រៅ។
ក្នុងឃ្លិបនោះ អ្នកបើកយានជ្រមុជទឹកលោក Stockton Rush និយាយយ៉ាងច្បាស់ថា “ខ្ញុំចង់ឲ្យមនុស្សចងចាំខ្ញុំជាមនុស្សម្នាក់ដែលគិតរឿងថ្មី។ ខ្ញុំគិតថាប្រហែលជាឧត្តមសេនីយ៍ MacArthur ដែលបាននិយាយថា មនុស្សនឹងទទួលស្គាល់អ្នកចំពោះច្បាប់ដែលអ្នកបំពាន។ ដូច្នេះហើយ ខ្ញុំបានបំបែកច្បាប់មួយចំនួនដើម្បីបង្កើតវាឡើងមក។ ខ្ញុំគិតថាខ្ញុំបានបំពានច្បាប់ដោយមានតក្កវិជ្ជា និងចំណេះដឹងផ្នែកវិស្វកម្មរបស់ខ្ញុំ ដែលប្រើកាបូនសរសៃ និងទីតានីញ៉ូម មានច្បាប់មួយដែលខ្ញុំមិនអាចធ្វើបាន ប៉ុន្តែខ្ញុំធ្វើវា”។
យ៉ាងណាមិញ បន្ទាប់ពីបានស្ដាប់ឃ្លិបដ៏ខ្លីនោះរួច អ្នកប្រើអ៊ីនធឺណិតជាច្រើនបានចែករំលែកនិងបញ្ចេញមតិបន្ទោសទៅកាន់លោកលោក Rush ដែលហ៊ានល្មើសនឹងច្បាប់សាងសង់ដោយការរួមបញ្ចូលគ្នារវាងជាតិសរសៃកាបូនជាមួយទីតានីញ៉ូម ហើយវាបង្កហានិភ័យនៃអ្វីដែលហៅថាការ corrosion galvanic ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Rush គឺជាសមាជិកនាវិកម្នាក់ ក្នុងចំណោមនាវិក ៥នាក់ ដែលបានស្លាប់ពេលនៅលើយានជ្រមុជទឹក Titan ដើម្បីរុករកបំណែកនៃកប៉ាល់ទីតានិក ក្រោយមកវាបានបាត់ការទាក់ទងជាមួយនាវានៅផ្ទៃខាងលើឈ្មោះ Polar Prince កាលពីព្រឹកថ្ងៃអាទិត្យទី១៨ ខែមិថុនា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវដូចគ្នាមួយកើតឡើងក្នុងសោកនាដកម្មលើយានជ្រមុជទឹក Titan និងកប៉ាល់ Titanic
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


