ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចេញបញ្ជាឲ្យចាត់វិធានការចាំបាច់ទាំងអស់ការពាររដ្ឋប្រហារ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group ក្រោមការដឹកនាំរបស់លោក Yevgeny Prigozhin ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ។

រថយន្តយោធាធុនធ្ងន់ និងរថពាសដែក រួមជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានដាក់ពង្រាយនៅខាងក្រៅអគារសំខាន់ៗនៃក្រសួងការពារជាតិ ខណៈតំបន់ជុំវិញរដ្ឋបាលប្រធានាធិបតីនៅជិតទីលានក្រហមក៏ត្រូវបានបិទផងដែរ ។
ទន្ទឹមនោះ អភិបាលក្រុងមូស្គូបានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះថា វិធានការប្រឆាំងអំពើភេរវកម្មទាំងអស់កំពុងដំណើរការ រួមទាំងការបង្កើនការគ្រប់គ្រងតាមដងផ្លូវ និងការរឹតបន្តឹងសន្តិសុខលើការប្រមូលផ្តុំទ្រង់ទ្រាយធំដែលអាចកើតមានផងដែរ ។

ស្របពេលជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម ដែលជាផ្នែកមួយនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធ ឬ FSB ក៏បានចោទប្រកាន់លោក Yevgeny Prigozhin ពីបទអំពាវនាវឲ្យមានការបះបោរប្រដាប់អាវុធ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Independent
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


