ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកតវ៉ាហុល្លង់ដុតកម្ទេចមណ្ឌលធ្វើតេស្តកូវីដ ក្នុងបាតុកម្មប្រឆាំងបម្រាមគោចរដ៏ក្តៅគគុក
ប៉ូលិសប្រឆាំងកុបកម្មនៅប្រទេសហុល្លង់ បានប៉ះទង្គិចជាមួយក្រុមបាតុករដែលខឹងសម្បាចំពោះការរឹតត្បិតថ្មីទាក់ទងនឹងវីរុសកូរ៉ូណា។


ក្រុមមន្ត្រីបានប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករក្នុងទីក្រុង Eindhoven។ ពួកគេបានប្រមូលផ្តុំគ្នាដោយផ្គើនទៅនឹងបម្រាមគោចរថ្មីម៉ោង៩យប់។
បាតុករខ្លះបានគប់កាំជ្រួច លួចទំនិញពីផ្សារទំនើបនិងកម្ទេចបង្អួចហាងនានា។ ក៏មានការធ្វើបាតុកម្មតូចៗផងដែរក្នុងទីក្រុង Amsterdam។


មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួន។
បាតុករមួយចំនួនបានគប់កាំជ្រួចនិងលើកកង់ដាក់លើគ្នា ធ្វើជារបាំងការពារប៉ូលិស។ នៅទីបំផុត ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបើកផ្លូវ។

អាជ្ញាធរមូលដ្ឋានបាននិយាយថា មជ្ឈមណ្ឌលធ្វើតេស្តជំងឺកូវីដ១៩ក៏ត្រូវបានដុតកម្ទេចផងដែរ កាលពីយប់ថ្ងៃអាទិត្យក្នុងភូមិ Urk ភាគខាងជើង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Hugo de Jonge បាននិយាយថា “អគ្គិភ័យនៅមណ្ឌលធ្វើតេស្តកូវីដក្នុងភូមិ Urk មិនអាចគ្រប់គ្រងបានទេ”។

បម្រាមគោចរម៉ោង៩យប់ដល់ម៉ោង៤:៣០នាទីទៀបភ្លឺ ដែលត្រូវបានអនុវត្តកាលពីថ្ងៃអាទិត្យគឺជាបម្រាមគោចរលើកដំបូងនៅក្នុងប្រទេសហុល្លង់ចាប់តាំងពីសង្គ្រាមលោកលើកទី២។ អ្នករំលោភបំពាន នឹងត្រូវប្រឈមការពិន័យជាទឹកប្រាក់ចំនួន១១៥ដុល្លារ។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិលោក Hubert Bruls បាននិយាយថា លោកយល់ពីការខកចិត្តរបស់ប្រជាជនប៉ុន្តែលោកបានបន្ថែមថា “ប្រសិនបើយើងតស៊ូឥឡូវនេះ យើងនឹងទទួលបានសេរីភាពរបស់យើងត្រឡប់មកវិញក្នុងពេលឆាប់ៗ”។

បារនិងភោជនីយដ្ឋានរបស់ប្រទេសនេះ ត្រូវបានបិទតាំងពីខែតុលាមកខណៈសាលារៀននិងហាងដែលមិនចាំបាច់ បានបិទកាលពីខែមុន។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១៦:៣០នាទីថ្ងៃចន្ទនេះ ប្រទេសហុល្លង់បានរាយការណ៍ករណីឆ្លងកូវីដសរុប៩៤៨,៩៣៣ករណីនិងស្លាប់១៣,៥៤០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កសិករឥណ្ឌាត្រៀមបើកត្រាក់ទ័រធ្វើបាតុកម្មនៅទិវាសាធារណរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


