ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី ចិន មួយរូប ប្រឡងចូលមហាវិទ្យាល័យ ២៧ ដង នៅតែបរាជ័យ
លោក Liang Shi អាយុ ៥៦ឆ្នាំ ជាមហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងមកពី Sichuan ប្រទេសចិន ហើយលោកក៏ជាតួអង្គដែលទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អនឡាញនៅពេលដែលគាត់បានចូលរួមក្នុងការប្រឡងវិទ្យាល័យចំនួន ២៧ ក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមក ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលដែលចង់បាន។
តាមសេចក្តីរាយការណ៍ថា លោក Liang ឡើងពីបុគ្គលិកធម្មតានៅក្នុងរោងចក្រ បន្ទាប់មកបានអភិវឌ្ឍនិងបង្កើតក្រុមហ៊ុនអាជីវកម្មផ្ទាល់ខ្លួន ដោយទទួលបានប្រាក់រាប់ពាន់លានដុល្លារ។ ទោះជាយ៉ាងណា លោកនៅតែប្រាថ្នាចង់ក្លាយជា បញ្ញវន្ត។
នៅឆ្នាំ ១៩៨៣ លោក Liang បានប្រឡងជាប់សាកលវិទ្យាល័យលើកទីមួយ ប៉ុន្តែបានបរាជ័យ។ គាត់បានសម្រេចចិត្តព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ប៉ុន្តែនៅតែមិនសម្រេចក្តីសុបិនរបស់គាត់។ នៅឆ្នាំ ១៩៩១ លោកបានធ្វើការនៅរោងចក្រឈើមួយ ហើយបានរៀបការ។ ប៉ុន្តែបុរសរូបនេះមិនដែលបោះបង់ការតាំងចិត្តប្រឡងឡើយ។ នៅឆ្នាំ ១៩៩២ លោកត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យ Nanjing Forestry ។ ទោះជាយ៉ាងណាលោកនៅតែមិនពេញចិត្តនឹងលទ្ធផល ដូច្នេះលោកបានបដិសេធការចូលរៀន។
នៅឆ្នាំដដែលនោះ គាត់បានបាត់បង់ការងារ ដើម្បីផ្គត់ផ្គង់គ្រួសារគាត់បានក្លាយជាអ្នកលក់សំលៀកបំពាក់ រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងទូទឹកកក។ អាជីវកម្មរីកចម្រើនលោកបានបើករោងចក្រផលិតគ្រឿងសំណង់ និងរកចំណូលបានរាប់លានយន់ក្នុងរយៈពេលតិចជាងមួយឆ្នាំ។
ក្នុងឆ្នាំ ២០០១ ក្រសួងអប់រំបានដកការកំណត់អាយុចូលរៀន ហើយនោះជាពេលដែលសុបិនរបស់លោក Liang បានត្រឡប់មកវិញ។ ដោយសាររវល់នឹងការងារ ទើបគាត់មានពេលប្រឡងនៅឆ្នាំ ២០០២ និង ២០០៦។ ប៉ុន្តែពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ គាត់ប្រឡងបាន ១៣ ឆ្នាំជាប់ៗគ្នា។
ដោយតាំងចិត្តដើម្បីបំពេញក្តីស្រមៃរបស់ Liang ចំណាយពេល ១២ម៉ោងក្នុងមួយថ្ងៃក្នុងការសិក្សា មិនផឹកស្រា ឬលេងល្បែងឡើយ។ គាត់ក៏មិនអើពើនឹងការចំអក និងមើលងាយដែរ ដែលថាការប្រឡងរបស់គាត់ច្រើនគ្រាន់តែជាចំណាប់អារម្មណ៍។ ពិន្ទុខ្ពស់បំផុតរបស់លោក Liang ក្នុងឆ្នាំ ២០១៨ គឺ ៤៦៩ ក្នុងចំណោម ៧៥០ ។ ក្នុងឆ្នាំ ២០១៩ គាត់ទទួលបានពិន្ទុ ៤៦២។ ទោះបីជាបែបនេះក៏ដោយ Liang បានតាំងចិត្តថានឹងមិនដាក់ពាក្យទៅសាកលវិទ្យាល័យណាមួយឡើយ ព្រោះគោលដៅរបស់គាត់គឺដើម្បីចូលរៀននៅសាកលវិទ្យាល័យ Sichuan ដែលជាសាលាកម្រិតដំបូងរបស់ទីក្រុង។
នៅថ្ងៃទី ២៣ ខែមិថុនា រួមជាមួយសិស្សវិទ្យាល័យរាប់សែននាក់នៅទូទាំងខេត្តស៊ីឈួន អ្នកជំនួញរូបនេះបានបំពេញព័ត៌មានយ៉ាងយកចិត្តទុកដាក់លើទម្រង់ប្រឡង ហើយរង់ចាំយ៉ាងអន្ទះសារថាតើគាត់បានធ្វើដល់កម្រិតណា។ រាល់ពេលដែលគាត់ប្រឡងមិនជាប់ គាត់បានសន្យាខ្លួនឯងថានឹងព្យាយាមម្តងទៀតនៅឆ្នាំក្រោយ ប៉ុន្តែលើកនេះ បុរសនោះចាប់ផ្តើមឆ្ងល់ថាតើការខិតខំប្រឹងប្រែងរបស់គាត់ពិតជាឥតប្រយោជន៍ឬយ៉ាងណា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖២២ ឆ្នាំស្វែងរកកូនប្រុសដែលគេចាប់ពង្រត់ ទីបំផុតបុរស ចិន ម្នាក់ជួបរឿងមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


