ព័ត៌មានអន្ដរជាតិ
២២ ឆ្នាំស្វែងរកកូនប្រុសដែលគេចាប់ពង្រត់ ទីបំផុតបុរស ចិន ម្នាក់ជួបរឿងមួយ
កូនប្រុសរបស់គាត់ត្រូវបានគេចាប់ពង្រត់នៅអាយុ ៣ ឆ្នាំ ហើយគិតមកទល់ពេលនេះវាមានរយៈពេល ២២ ឆ្នាំ បន្ទាប់ ពីឪពុកមិនដែលឈប់ក្នុងការធ្វើដំណើរដើម្បីស្វែងរកកូន ហើយទីបំផុតសំណាងបានរត់មកកាន់បុរសកំសត់ម្នាក់នេះពិតមែន។

នៅខែតុលា ឆ្នាំ ២០០១ លោក Lei Yuechuan ដែលជាកូនប្រុសអាយុ ៣ ឆ្នាំរបស់លោក Lei Yuze ត្រូវបានចាប់ពង្រត់ ហើយចាប់តាំងពីពេលនោះមក មិនមានដំណឹងអ្វីឡើយ។ អស់រយៈពេល ២២ ឆ្នាំមកហើយ Lei Yuze បានដើរជុំវិញប្រទេសចិន ដើម្បីស្វែងរកកូនប្រុសរបស់គាត់ដោយក្ដីសង្ឃឹមដ៏ក្រៀមក្រំថាកូននៅមានជីវិត។
យោងតាមបុរសវ័យ ៥៤ ឆ្នាំរូបនេះ ក្នុងអំឡុងពេល ២២ ឆ្នាំកន្លងមកនេះ គាត់ចំណាយពេល ៧០ភាគរយ នៃថ្ងៃរបស់គាត់ដើម្បីស្វែងរកកូនប្រុស ដោយកាន់រូបភាពកុមារដែលមានភ្នែកមូល ភ្លឺ ទៅគ្រប់ទិសទីដើម្បីសួរនាំដោយមានជំនឿថា ថ្ងៃណាមួយលោកនឹងបានឃើញកូនប្រុសម្តងទៀត។ នៅពេលដែលបច្ចេកវិទ្យាបានអភិវឌ្ឍ លោកបានធ្វើការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ ដើម្បីទទួលបានជំនួយពីសហគមន៍។
លោក Lei បាននិយាយថា “អស់រយៈពេល ២២ឆ្នាំមកហើយ ដរាបណាមាននរណាម្នាក់ប្រាប់ខ្ញុំថាមាននរណាម្នាក់ដូច Lei Yuechuan ខ្ញុំក៏មករកពួកគេភ្លាមៗ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ ខ្ញុំមានការខកចិត្តដែលរកមិនឃើញកូន”។
ដល់អាយុ៥០ឆ្នាំ ឪពុកលែងមានកម្លាំង ស្មារតីក៏អស់កម្លាំងបន្តិចម្តងៗ។ មានពេលខ្លះដែលគាត់មានអារម្មណ៍ថាអស់សង្ឃឹម អស់កម្លាំង។ ប៉ុន្តែក្តីអាឡោះអាល័យចំពោះកូនប្រុសតូចរបស់លោកបានផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់លោក ដើម្បីបន្តដំណើរស្វែងរក ដល់ថ្ងៃមួយអាចជួបជុំកូនប្រុស បើទោះជាសុខភាពលោក រាងកាយមិនដូចមុនទៀត។

ទីបំផុតនៅថ្ងៃទី២៣ ខែមិថុនា បំណងប្រាថ្នារបស់ បុរសចិនរូបនេះបានក្លាយជាការពិត។ នៅថ្ងៃនោះ អ្នកយកព័ត៌មានពី Beiqing Daily បានទាក់ទងទៅ Lei Yuze ហើយបាននិយាយថា DNA របស់គាត់ និងយុវជនម្នាក់ដែលគេសង្ស័យថាជាកូនប្រុសដែលបាត់ខ្លួនត្រូវគ្នានឹងលទ្ធផល មានន័យថាពួកគេទាក់ទងគ្នាដោយឈាម។ ដើម្បីឲ្យប្រាកដ ពួកគេបានធ្វើតេស្ត DNA យ៉ាងប្រុងប្រយ័ត្នពីរដង។ ប៉ុន្មានថ្ងៃក្រោយមក ប៉ូលិសបានបញ្ជាក់ជាផ្លូវការថា យុវជននោះគឺ Lei Lechuan ដែលបានបាត់ខ្លួនកាលពីឆ្នាំ ២០០១។
ចាប់តាំងពីថ្ងៃដែលគាត់បានឮថាគាត់ជិតទទួលបានកូនប្រុសមកវិញ Lei Yuechuan សប្បាយចិត្តជាខ្លាំង។ លោក បាននិយាយថា “យើងបានរៀបចំបន្ទប់គេងចំនួន២ ហើយបានទិញគ្រឿងសង្ហារិម”។
បុរសរូបនេះក៏មានគម្រោងប្រារព្ធខួបកំណើតគម្រប់ ២៦ ឆ្នាំរបស់កូនប្រុសផងដែរ។ គ្រួសារនេះបានកុម្ម៉ង់នំប៉ាវពីហាងល្បីមួយចំនួន ១ម៉ឺននំ ដើម្បីទទួលភ្ញៀវ រៀបចំអំណោយចំនួន ២៦ ដើម្បីផ្តល់ជូនកូនប្រុស ដូចជាគាត់ចង់សងសំណងមួយផ្នែកសម្រាប់កូនដែលបានបាត់ខ្លួនជាង២០ ឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខកចិត្តមិនជាប់ក្នុង Top 6 បេក្ខនារីកីឡាកាយវប្បកម្មម្នាក់ គប់ស្បែកជើងកែងទៅគណៈកម្មការ
ចុចអាន៖ចិន រកឃើញអាហារប្រពៃណីកប់ក្នុងដី អាយុកាល ២ ពាន់ឆ្នាំឯណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


