ព័ត៌មានអន្ដរជាតិ
បារាំង ចាប់ខ្លួនមនុស្ស១៥០នាក់ ក្នុងបាតុកម្មក្រោយប៉ូលិសបាញ់សម្លាប់ យុវជនមិនគោរពច្បាប់ចរាចរណ៍
មនុស្សចំនួន១៥០នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង អំឡុងបាតុកម្មនៅយប់ទីពីរ បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់យុវជនម្នាក់ ដោយសារមិនគោរពច្បាប់ចរាចរណ៍។

តំបន់ Nanterre ជាយក្រុងប៉ារីស បានផ្ទុះបាតុកម្មពីរថ្ងៃជាប់គ្នា ខណៈប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយបាតុករ នាំគ្នាគប់កាំជ្រួចដាក់ក្រុមមន្ត្រី ព្រមទាំងដុតយានយន្តផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin និយាយថា “វាជាយប់នៃអំពើហិង្សាដែលមិនអាចទ្រាំទ្របាន ប្រឆាំងនឹងនិមិត្តសញ្ញានៃសាធារណរដ្ឋរបស់យើង ។ សាលាក្រុង សាលារៀន និងប៉ុស្តិ៍ប៉ូលិសត្រូវដុតបំផ្លាញ ឬវាយប្រហារ ដោយសារតែមនុស្សចំនួន ១៥០ នាក់ត្រូវចាប់ខ្លួន ។ ទោះយ៉ាងណា យើងសូមគាំទ្រប៉ូលិស និងអ្នកពន្លត់អគ្គិភ័យដែលប្រឈមមុខជាមួយភាពក្លាហានមួយនេះ” ។

លើសពីនេះ ក្រុមកុបកម្មក៏បានដុតបំផ្លាញអគារនានាផងដែរ ខណៈមនុស្សនាំគ្នាចេញដើរតាមដងផ្លូវក្នុងតំបន់ផ្សេងទៀតនៃរដ្ឋធានី ។
ភាពចលាចល ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងទីក្រុងភាគខាងជើង Lille និង Amiens រួមជាមួយនឹង Dijon នៅភាគខាងកើត និង Toulouse នៅភាគខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ កំហឹងនិងកុបកម្ម ផ្ទុះឡើងនៅប៉ារីស ក្រោយប៉ូលិស បាញ់សម្លាប់យុវជនមិនគោរពច្បាប់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


