ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចេញមុខនិយាយពីស្ថានភាពនយោបាយក្នុងប្រទេសដែលកំពុងមានភាពចលាចល
នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យប្រជាជននៅទូទាំងប្រទេសថៃ មានភាពស្ងប់ស្ងាត់ បន្ទាប់ពីក្រុមបាតុករដែលគាំទ្រមេដឹកនាំចលនាឆ្ពោះទៅមុខ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស កំពុងប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មគាំទ្រចំពោះលោក ភីថា លីមចារើនរ៉ាត់ ។

ការប្រមូលផ្ដុំដែលបានគ្រោងទុកកាលពីថ្ងៃសុក្របានចាប់ផ្តើមនៅខាងក្រៅសាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart កាលពីវេលាម៉ោង ៥ ល្ងាច ខណៈនៅម៉ោង ៧ យប់ក្រុមបាតុករបានប្រមូលផ្ដុំនៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក (BACC) ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យស្ដីទីរបស់រដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា លោក ប្រាយុទ្ធ ក៏នៅតែតាមដាន ក៏ដូចជាយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយរបស់ប្រទេសថៃជាប់ជានិច្ច ។

លោកស្រីបាននិយាយថា “ដោយសារតែរដ្ឋាភិបាលបណ្តោះអាសន្ននៅតែមានភារកិច្ចរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស ដូច្នេះលោក ប្រាយុទ្ធ សំណូមពរឲ្យភាគីទាំងអស់បញ្ចេញមតិនយោបាយដោយសន្តិវិធី គោរពច្បាប់ប្រទេស និងកុំបង្កអំពើហិង្សា ជាពិសេសបាតុករមិនគួរបំផ្លាញសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬការវិនិយោគណាមួយនោះទេ” ។
លោកស្រី Rachada ក៏បាននិយាយផងដែរថា លោក ប្រាយុទ្ធ យល់ពីការខកចិត្តរបស់អ្នកគាំទ្ររបស់លោក ភីថា ហើយលោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ ថែមទាំងបានជំរុញឲ្យប្រជាជនធ្វើយ៉ាងណានាំនាវាប្រទេសថៃឆ្ពោះទៅមុខតាមលទ្ធិប្រជាធិបតេយ្យ រួមជាមួយនឹងរបបរាជានិយម ។ ទោះជាយ៉ាងណា លោក ប្រាយុទ្ធ មានទំនុកចិត្តថា ប្រទេសជាតិនឹងមានមេដឹកនាំថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនរួមគ្នាសម្រាប់ផលប្រយោជន៍ជាតិ ។

គួរបញ្ជាក់ថា ការប៉ុនប៉ងលើកទី ២ របស់លោក ភីថា ដើម្បីបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី២ ត្រូវបានរលាយ ក្រោយពេលដែលសមាជិកសភាបានសម្រេចបោះឆ្នោតដកសិទ្ធិមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះមិនឲ្យឈរឈ្មោះ ២ ដង ខណៈមូលហេតុចម្បងនោះ គឺដោយសាតែបក្សរបស់លោក Pita នៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


