ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បិទវេបសាយ X.com របស់ Elon Musk
ឥណ្ឌូណេស៊ីបានបិទវេបសាយ X.com របស់លោកមហាសេដ្ឋី Elon Musk ជាបណ្តោះអាសន្នក្រោមការទប់ស្កាត់ដើម្បីកុំឲ្យមានការផ្សព្វផ្សាយវីដេអូអាសអាភាស និងល្បែងស៊ីសងតាមអនឡាញ ។

ក្រសួងទំនាក់ទំនង និងព័ត៌មានឥណ្ឌូណេស៊ីបានលើកឡើងថា ប្រទេសបានបិទវេបសាយមួយចំនួនដែលមិនគោរពតាមច្បាប់របស់ប្រទេស ជាពិសេសពាក់ព័ន្ធនឹងរូបភាពអាសអាភាស និងល្បែងស៊ីសង ដែលមានខ្លឹមសារអវិជ្ជមាន ព្រោះតែឥណ្ឌូណេស៊ី ជាប្រទេសកាន់សាសនាឥសា្លមដែលមានច្បាប់តឹងរឹងបំផុត ។
លោក Usman Kansong អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈឥណ្ឌូណេស៊ីបាននិយាយថា អាជ្ញាធរបានធ្វើការទំនាក់ទំនងដោយជោគជ័យជាមួយបណ្ដាញ X ដែលពីមុនជា Twitter ដើម្បីបញ្ជាក់ពីគុណភាពនៃគេហទំព័រមួយនេះ ។

នាពេលកន្លងទៅ ឥណ្ឌូណេស៊ីធ្លាប់បានព្រមានបិទវេបសាយជាច្រើនរួមមកហើយដូចជា Netflix, Facebook, YouTube និង Instagram បើសិនជាហ៊ានល្មើសច្បាប់ដែលបានកំណត់ ។
សូមបញ្ជាក់ថា X.com គឺជាវេបសាយថ្មីដែលលោក Elon Musk បានធ្វើការផ្លាស់ប្តូរពី Twitter.com កាលពីថ្ងៃចន្ទសប្តាហ៍នេះ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


