ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន លុបចោលគម្រោងវិលចូលស្រុកនៅសប្តាហ៍ក្រោយ
ប្រភពពីគណបក្សភឿថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហាថា ផែនការវិលចូលស្រុករបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវពន្យារពេល រហូតដល់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវបានបង្កើតឡើង។

ដំបូងឡើយ អតីតនាយករដ្ឋមន្ត្រីរូបនេះ មានគម្រោងវិលចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ។ ផែនការនេះ ត្រូវបានប្រកាសដោយកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុននៅលើ Instagram។ លោកស្រីនិយាយថា ឪពុករបស់នាង នឹងមកដល់អាកាសយានដ្ឋាន Don Mueang នៅថ្ងៃព្រហស្បតិ៍ក្រោយ ។
ប្រភពដដែលបន្តថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីធានាថា ការវិលត្រលប់របស់គាត់នឹងប្រព្រឹត្តទៅដោយរលូន។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គស្នងការនគរបាលជាតិថៃ លោក Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីកាលវិភាគរបស់គាត់ជាមួយប៉ូលិសទេ។
សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០០៨ ពោលគឺមិនយូរប៉ុន្មាន មុនពេលគាត់ត្រូវបានកាត់ទោសដោយតុលាការកំពូល ពីបទជួយភរិយា Khunying Potjaman Na Pombejra ទិញដីនៅតំបន់ Ratchadaphisek ខណៈពេលគាត់កាន់តំណែងជានាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វិធីម្យ៉ាងគត់ ជួយលោក ថាក់ស៊ីន ឲ្យចៀសផុតពីការជាប់ពន្ធនាគារ ពេលវិលចូលស្រុក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


