ព័ត៌មានអន្ដរជាតិ
វិធីម្យ៉ាងគត់ ជួយលោក ថាក់ស៊ីន ឲ្យចៀសផុតពីការជាប់ពន្ធនាគារ ពេលវិលចូលស្រុក
ឧបនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ លោក Wissanu Krea-ngam បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងគឺ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចចៀសផុតពីការជាប់ពន្ធនាគារបាន លុះត្រាតែគាត់ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីការវិលត្រលប់ចូលស្រុកវិញ។

លោក Wissanu ដែលក៏ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីផងដែរនោះ បានលើកឡើងថា “អ្នកទោសទាំងអស់ មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ នៅថ្ងៃដំបូងនៃការជាប់ពន្ធនាគារ ពីព្រោះសិទ្ធិនេះអាចផ្តល់ឲ្យក្នុងអំឡុងពេលនៃការផ្តន្ទាទោស។ ប្រសិនបើព្រះមហាក្សត្រមិនព្រមលើកលែងទោសឲ្យ បន្ទាប់ពីការដាក់ញត្តិទេនោះ លោកថាក់ស៊ីន ត្រូវរង់ចាំដល់ពីរឆ្នាំទៀត ទើបអាចដាក់ញត្តិម្តងទៀតបាន”។
លោក Wissanu បន្តថា នៅពេលវិលត្រលប់ចូលស្រុកវិញនៅថ្ងៃទី១០ខែសីហា លោកថាក់ស៊ីននឹងត្រូវឡើងតុលាការ ដើម្បីទទួលដីកាដាក់ពន្ធនាគារសម្រាប់សំណុំរឿងចំនួនបីរបស់គាត់ ដែលប្រឈមនឹងការជាប់ពន្ធនាគារសរុប១០ឆ្នាំ។

ករណីទី១ គឺពាក់ព័ន្ធនឹងបញ្ហាឆ្នោតលេខ ២ ខ្ទង់ និង ៣ ខ្ទង់របស់ការិយាល័យឆ្នោតជាតិ ដែលដាក់ចេញក្នុងអំឡុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីន។ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់តំណែងនយោបាយបានរកឃើញថា លោក ថាក់ស៊ីន ប្រព្រឹត្តទោសកំហុសក្នុងការបំពេញការងារ និងបំពានក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
ករណីទី២ គឺការផ្តល់ប្រាក់កម្ចីចំនួន ៤ ពាន់លានបាតដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈធនាគារ Exim Bank of Thailand ដើម្បីទិញឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន Shin Satellite ដែលលោក ថាក់ស៊ីន និងក្រុមការងាររបស់គាត់កាន់កាប់ភាគហ៊ុនភាគច្រើន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ តុលាការកំពូលបានកាត់ទោស លោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។
ចំណែកករណីទី៣ លោក ថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ដោយសារតែតុលាការរកឃើញថា គាត់មានទោសកំហុសក្នុងការប្រើប្រាស់តួនាទីជាបេក្ខជនឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រី ហើយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Shin Corp ជាក្រុមហ៊ុនទូរគមនាគមន៍ដែលត្រូវបានហាមឃាត់សម្រាប់អ្នកនយោបាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ តើសំណុំរឿងអ្វីខ្លះដែលលោក ថាក់ស៊ីន ប្រឈមជាប់ពន្ធនាគារ ១២ ឆ្នាំ ពេលត្រឡប់ចូលស្រុកវិញ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


