ព័ត៌មានអន្ដរជាតិ
ពាក្យចុងក្រោយដែលអាកាសយានិកម៉ាឡេស៊ី និយាយទៅកាន់ម្តាយ៖ ខ្ញុំស្រឡាញ់ម៉ាក់!
“Adik sayang mama” ជាភាសាម៉ាឡេ ប្រែថា “ខ្ញុំស្រឡាញ់ម៉ាក់” គឺជាពាក្យចុងក្រោយរបស់លោក Shahrul Kamal Roslan និយាយទៅកាន់ម្តាយរបស់គាត់ឈ្មោះ Mahanum Ismail មុនពេលអាកាសយានិករូបនេះ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា លើផ្លូវហាវ៉េ Guthrie ក្បែរសង្កាត់ Elmina ក្នុងក្រុង Shah Alam នៃរដ្ឋ Selangor។

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនលោក Anthony Loke បានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមទាំងសមាជិកសភាលោក Johari Harun គឺស្ថិតក្នុងយន្តហោះ Beechcraft Model 390 (Premier 1) នៅពេលវាធ្លាក់ នាម៉ោងប្រហែល២:៤០រសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា។
អ្នកបើកយន្តហោះឈ្មោះ Shahrul Kamal Roslan និង Heikal Aras Abdul Azim ព្រមទាំងអ្នកដំណើរឈ្មោះ Kharil Azwan Jamaludin, Shaharul Amir Omar, Mohamad Naim Fawwaz Mohamed Muaidi, Muhammad Taufiq Mohd Zaki និង Idris Abdol Talib Ramali ត្រូវបាត់បង់ជីវិត ខណៈអ្នកនៅលើដី២នាក់ទៀត ក៏ស្លាប់ផងដែរក្នុងហេតុការណ៍នេះ។

លោកស្រី Mahanum ដែលជាម្តាយរបស់ Shahrul បាននិយាយទាំងទឹកភ្នែកនៅខាងក្រៅនាយកដ្ឋានកោសល្យវិច្ច័យមន្ទីរពេទ្យ Tengku Ampuan Rahimah ក្នុងទីក្រុង Klang នៃរដ្ឋ Selangor ថា “ពេលចុងក្រោយដែលកូនប្រុសនិយាយជាមួយខ្ញុំ គឺពេលដែលខ្ញុំចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មុនពេលខ្ញុំចូលវះកាត់ គាត់ប្រាប់ខ្ញុំថា គាត់ស្រឡាញ់ខ្ញុំ”។
លោក Shahrul Kamal បានស្លាប់ចោលប្រពន្ធនិងកូនប្រុសចំនួន៤នាក់ ដែលមានអាយុចន្លោះពី៣ទៅ១២ឆ្នាំ ហើយក្រោយហេតុការណ៍ធ្លាក់យន្តហោះ មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ និយាយថា រដ្ឋាភិបាលនឹងទទួលបន្ទុកលើថ្លៃរៀបចំពិធីបុណ្យសពសម្រាប់ជនរងគ្រោះទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វីដេអូថតជាប់ស្តែងៗ ហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ី សម្លាប់មនុស្ស១០នាក់ រួមទាំងសមាជិកសភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


