ព័ត៌មានអន្ដរជាតិ
ខានស្អែក ជប៉ុន នឹងបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលមហាសមុទ្រប៉ាស៊ីហ្វិក
ទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ នឹងត្រូវប្រទេសជប៉ុន បញ្ចេញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃព្រហស្បតិ៍ទី២៤ខែសីហានេះ ថ្វីបើមានការប្រឆាំងពីអ្នកជិតខាងក៏ដោយ។

ការសម្រេចចិត្ត ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តគម្រោងនេះ។
ទឹកប្រហែល១.៣៤លានតោន បានប្រមូលផ្តុំ ចាប់តាំងពីរលកយក្សស៊ូណាមិឆ្នាំ២០១១ បំផ្លាញរោងចក្រនេះ ហើយទឹកនឹងត្រូវបញ្ចេញក្នុងរយៈពេល៣០ឆ្នាំ បន្ទាប់ពីការបន្សុទ្ធ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារទី២២ខែសីហាថា អាជ្ញាធរនឹងស្នើឲ្យប្រតិបត្តិកររោងចក្រនេះ រៀបចំភ្លាមៗ សម្រាប់ការបញ្ចេញដែលចាប់ផ្តើមនៅថ្ងៃទី២៤ខែសីហា ប្រសិនបើអាកាសធាតុ និងលក្ខខណ្ឌសមុទ្រអំណោយផល។

រដ្ឋាភិបាលនិយាយថា ការបញ្ចេញទឹកនេះ គឺជាជំហានចាំបាច់មួយក្នុងដំណើរការរុះរើរោងចក្រ ដែលស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ចម្ងាយប្រហែល២២០គីឡូម៉ែត្រ ពីរាជធានីតូក្យូ។
គួរបញ្ជាក់ថា រលកយក្សស៊ូណាមិឆ្នាំ២០១១ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៩.០ រ៉ិចទ័រ ត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុតរបស់ពិភពលោក ចាប់តាំងពីព្រឹត្តិការណ៍ Chernobyl។
មិនយូរប៉ុន្មាន អាជ្ញាធរបានបង្កើតតំបន់ពិសេសមួយ ដែលពង្រីកបន្ថែម នៅពេលជាតិវិទ្យុសកម្មលេចចេញពីរោងចក្រ បង្ខំឲ្យមនុស្សជាង១៥០០០០នាក់ ត្រូវជម្លៀសចេញពីតំបន់នោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ IAEA ស្នើជប៉ុនពិនិត្យសំណល់ទឹកចេញពីរោងចក្រនុយក្លេអ៊ែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


