ព័ត៌មានអន្ដរជាតិ
បុគ្គលិកអាកាសចរណ៍២រូបផ្ទុះការរិះគន់ ក្រោយធ្លាយឃ្លិបរាំរែកលើស្លាបយន្តហោះ
អ្នកដំណើរជាច្រើនហាក់មានការស្រឡាំងកាំង ក្រោយឃើញសមាជិកនៃក្រុមអាកាសយានិករបស់ Swiss International Air Lines របស់ស្វីស បានឈររាំរែកលើស្លាបយន្តហោះយ៉ាងយ៉ាងសប្បាយរីករាយ ខណៈឃ្លិបវីដេអូរបស់ពួកគេត្រូវដំណើរលួចថតដោយចៃដន្យ។

បើយោងតាមសារព័ត៌មាន Central European រាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកដំណើរនៅខាងក្នុងអគារបានថតវីដេអូឃ្លិបប៉ុន្មាននាទីបង្ហាញឲ្យឃើញពីសកម្មភាពរបស់អ្នកបម្រើលើយន្តហោះ និងនាវិកនៃក្រុមហ៊ុនអាកាសចរណ៍ថតរូបនិងរាំនៅលើស្លាបយន្តហោះ Boeing 777 ធ្វើដូចជាព្រះនាង Disney មុននឹងគ្រវីដៃឲ្យអ្នកទទួលភ្ញៀវប្រុសដើរតាម ចេញពីច្រកចេញសង្គ្រោះបន្ទាន់។
ពេលនោះបុគ្គលិកប្រុសម្នាក់បានចេញមកឈរក្បែរបុគ្គលិកស្រី ហើយធ្វើដូចជាអ្នកហាត់ប្រាណ ក្នុងពេលដែលសមាជិកនាវិកប្រុសម្នាក់ទៀតបង្ហាញខ្លួនយ៉ាងច្បាស់ដើម្បីថតរូប។ សមាជិកពីរនាក់នៃនាវិកជើងគោកក៏ត្រូវបានគេថតរូបនៅពីមុខម៉ាស៊ីនរបស់យន្តហោះផងដែរ។
យ៉ាងណាមិញ នៅពេលដែលវីដេអូរបស់ពួកគេបានផ្សព្វផ្សាយព្រោងព្រាតលើបណ្តាញ រួមទាំងអ្នកនៅក្នុងឧស្សាហកម្មអាកាសចរណ៍ ពួកគេបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពដ៏គ្រោះថ្នាក់។ អាកប្បកិរិយាបែបនេះមិនគួរកើតឡើងទេ។ ព្រោះអ្វីដែលមើលទៅហាក់ដូចជាសប្បាយក្នុងវីដេអូ តែអាចនឹងធ្វើឲ្យស្លាប់បាត់បង់ជីវិតក្នុងមួយពព្រិចភ្នែក។

លើសពីនេះទៀតដែរ ស្លាបយន្តហោះ Boeing 777 មានប្រវែងប្រហែល៥ម៉ែត្រ។ ការធ្លាក់ពីកម្ពស់នោះមកដីខាងក្រោមអាចមានគ្រោះថ្នាក់ ហើយនាវិកគួរតែដើរលើស្លាបយន្តហោះក្នុងពេលមានអាសន្នធ្ងន់ធ្ងរ ដូចជាការជម្លៀសចេញប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអនុប្រធាន Martin Knuchel បានអំពាវនាវឲ្យបញ្ចប់ការប្រព្រឹត្តខុសរបស់ពួកគេ ដោយបង្ហើបថាគាត់ខឹងនិងខកចិត្តណាស់។ សូម្បីតែសមាជិកនាវិកផ្សេងទៀតបានថ្កោលទោសសកម្មភាពរបស់សហសេវិករបស់ពួកគេ ស្ទើរតែមិនជឿថាវាជាការពិត។ ព្រោះក្រៅពីគ្រោះថ្នាក់ សកម្មភាពនេះក៏បង្ហាញថាគ្មានវិជ្ជាជីវៈក្នុងនាមជាបុគ្គលិកបម្រើការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវដ៏ឈឺចាប់កើតឡើងលើគ្រួសារ ចិន ក្រោយកូនត្រូវចាប់ជំរិតកាលពី ១០ឆ្នាំមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


