ព័ត៌មានអន្ដរជាតិ
ស្ត្រីវៀតណាម ១១ នាក់ ត្រូវគេបោកលក់ឲ្យបុរសចិនយកធ្វើជាប្រពន្ធ
ឃាត់ខ្លួនមនុស្ស ៦ នាក់នៅខេត្ត Bac Lieu ប្រទេសវៀតណាម ពីបទឆបោកស្ត្រី ១១ នាក់ ដើម្បីលក់ពួកគេឲ្យបុរសចិនយកធ្វើជាប្រពន្ធ ។
អ្នកលក់មានឈ្មោះ Luong Thi Hai អាយុ ៣១ ឆ្នាំ Pham Thi Tu អាយុ ៦១ ឆ្នាំ និងមនុស្ស ៤ នាក់ទៀត បានជួញដូរមនុស្សខុសច្បាប់ ដែលក្នុងនោះមានក្មេងស្រីអាយុក្រោម ១៦ ឆ្នាំ និងមនុស្សមានជំងឺផ្លូវចិត្តផងដែរ ។

នៅឆ្នាំ ២០១៥ Luong Thi Hai បានធ្វើដំណើរទៅប្រទេសចិនជាកម្មករ ហើយរៀបការនៅទីនោះ ។ បន្ទាប់ពីដឹងថា បុរសចិនជាច្រើនចង់បានប្រពន្ធវៀតណាម នាងសម្រេចចិត្តបោកស្រីៗ ដើម្បីយកពួកគេមកលក់តែម្ដង ។
ក្នុងឆ្នាំ ២០១៨ Hai បានស្គាល់ Tu និង Huynh Mong Linh អាយុ ៤៥ ឆ្នាំ តាមរយៈក្រុមមេអណ្ដើកឲ្យស្ត្រីវៀតណាម និងបុរសបរទេស ។ ពួកគេព្យាយាមស្វែងរកស្ត្រីមានស្ថានភាពលំបាក ឬមិនសូវចេះដឹង និងទើបតែលែងលះ ហើយបញ្ចុះបញ្ចូលឲ្យយកប្ដីចិន ។

ស្រីៗត្រូវថតរូបខ្លួនឯង អត្តសញ្ញាណប័ណ្ណ ហើយរង់ចាំគេបញ្ជូនទៅព្រំដែនតាមផ្លូវទៅប្រទេសចិន គឺខេត្ត Lang Son និង Cao Bang ដែលមានតម្លៃធ្វើដំណើរ ១ ៦៦០ ដុល្លារ ។
ទៅដល់ប្រទេសចិនភ្លាម ពួកគេនឹងត្រូវបានឃុំនៅសណ្ឋាគារក្នុងខេត្ត Henan ដើម្បីទុកឲ្យបុរសចិនអ្នករើស ។ ស្ត្រីណាដែលមិនព្រមនឹងត្រូវគេគម្រាម ឬប្រើអំពើហិង្សាលើយ៉ាងដំណំ ។

សម្រាប់តម្លៃខ្លួនវិញ បុរសចិននឹងឲ្យពី ៨ ០០០ ទៅ ១៦ ០០០ ដុល្លារក្នុងម្នាក់ ប៉ុន្តែប្រាក់ដល់ដៃគ្រួសារស្ត្រីរងគ្រោះបានត្រឹម ៨០០ ដុល្លារ ទៅ ៤ ០០០ ដុល្លារប៉ុណ្ណោះ ។
ក្រោយរៀបការរួច ជនរងគ្រោះប្រឈមនឹងត្រូវប្តីវាយធ្វើបាប ហើយទាមទារឲ្យសងប្រាក់ដែលទទួលបាន ក្នុងករណីចង់ត្រឡប់ទៅផ្ទះវិញ ។ អាជ្ញាធរបានឲ្យដឹងថា ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្រុមអ្នកជួញដូររកចំណូលបានដល់ទៅ ៤០ ០០០ ដុល្លារ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្រុកមួយនៅចិន ផ្តល់រង្វាន់សម្រាប់គូស្នេហ៍ ប្រសិនបើកូនក្រមុំមានវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


