ព័ត៌មានអន្ដរជាតិ
កាន់តំណែងមិនទាន់បានប៉ុន្មានផង រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនដែលទើបតែងតាំងថ្មីគឺលោក Rustem Umerov កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យប្រឆាំងអំពើពុករលួយរបស់ប្រទេស ពាក់ព័ន្ធបទឧក្រិដ្ឋ ក្នុងមុខតំណែងមុនរបស់គាត់។
តាមសេចក្តីរាយការណ៍ តុលាការប្រឆាំងអំពើពុករលួយជាន់ខ្ពស់ (VAKS) បានបញ្ជាឲ្យការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) ពិនិត្យមើលពាក្យបណ្តឹងប្រឆាំងលោក Umerov និងដៃគូពីរនាក់របស់គាត់ នៅក្នុងមូលនិធិទ្រព្យសម្បត្តិរដ្ឋ (FGIU) ដែលជាទីភ្នាក់ងារគាត់ធ្លាប់បានដឹកនាំ មុននឹងឡើងជារដ្ឋមន្ត្រីការពារជាតិ កាលពីដើមសប្តាហ៍នេះ ។
ព័ត៌មាននេះត្រូវបានទម្លាយកាលពីថ្ងៃព្រហស្បតិ៍ដោយគេហទំព័រ Comments.ua ដោយអះអាងថា ពួកគេមានកាន់កាប់ច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការ ។ ឥស្សរជនដឹកនាំ FGIU មួយនេះត្រូវបានចោទប្រកាន់ពីបទបំពានអំណាច ក្នុងការដោះស្រាយជាមួយក្រុមហ៊ុន Tsentrenergo ដែលជាក្រុមហ៊ុនផលិតអគ្គិសនីគ្រប់គ្រងដោយរដ្ឋតែមួយគត់របស់អ៊ុយក្រែន។
យោងតាមរបាយការណ៍របស់គេហទំព័រ Comments.ua, ពាក្យបណ្តឹងនេះអះអាងថា មន្ត្រីបីនាក់បានបិទបាំងការលក់អគ្គិសនីរបស់ក្រុមហ៊ុន Tsentrenergo ក្រោមតម្លៃទីផ្សារ និងរារាំងការស៊ើបអង្កេត។
គួរបញ្ជាក់ថា លោក Umerov បានឡើងកាន់តំណែងនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បណ្តេញលោក Aleksey Reznikov។ លោក Zelensky និយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ថ្មីនៃអន្តរកម្ម ទាំងជាមួយយោធានិងសង្គមទាំងមូលផងដែរ។
គួរបញ្ជាក់ថា លោក Reznikov បានចូលកាន់តំណែងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ពោលប៉ុន្មានខែ មុនពេលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង ហើយអាណត្តិរបស់គាត់ ត្រូវញាំញីដោយរឿងអាស្រូវពុករលួយជាច្រើន ដោយក្រសួងត្រូវរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគយោធាក្នុងតម្លៃខ្ពស់មិនធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ហ្សេលេនស្គី ប្រកាសបណ្តេញរដ្ឋមន្ត្រីការពាជាតិចេញពីតំណែង ក្រោយកើតរឿងពុករលួយ ក្នុងក្រសួង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


