ព័ត៌មានអន្ដរជាតិ
គណបក្ស NLD បញ្ជាក់ច្បាស់ៗអំពីស្ថានភាពលោកស្រី ស៊ូជី ពេលនេះ
មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរាយការណ៍ថា “មានសុខភាពល្អ”បន្ទាប់ពីលោកស្រីត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ពេលព្រឹកព្រលឹម រួមជាមួយសមាជិកសភាដទៃទៀតនៅពេលយោធារធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។
លោកស្រីស៊ូជីនិងលោកប្រធានាធិបតី Win Myint ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃចន្ទ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលរដ្ឋាភិបាលទើបជាប់ឆ្នោត គ្រោងនឹងស្បថចូលកាន់តំណែងខណៈរថក្រោះ ទាហាននិងឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយនៅជុំវិញរដ្ឋធានី ណៃពិដោ។

ក្រុមឧត្តមសេនីយ៍បានបើកការវាយប្រហារចំពេលមានការភ័យខ្លាចថា លោកស្រីស៊ូជីនឹងប្រើ អាណត្តិថ្មីរបស់លោកស្រីដើម្បីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនិងដកអំណាចរបស់យោធា។

លោកស្រីស៊ូជីមិនត្រូវបានគេមើលឃើញទេ ចាប់តាំងពីលោកស្រីត្រូវបានឃុំខ្លួនកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែអ្នកនាំពាក្យផ្លូវការរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បាននិយាយថា លោកស្រីកំពុងត្រូវបានឃុំឃាំងនៅឯគេហដ្ឋានផ្លូវការរបស់លោកស្រីហើយគាត់មានសុខភាពល្អ។

លោក Kyi Toe បានបង្ហោះក្នុងទំព័រ Facebook ផ្លូវការរបស់គាត់កាលពីថ្ងៃចន្ទថា “លោកស្រីមានសុខភាពល្អហើយដើរក្នុងបរិវេណផ្ទះជាញឹកញាប់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាកាសយានិកទាំងអស់ត្រូវគេប្រាប់កុំបើកយន្តហោះចូលប្រទេស មីយ៉ាន់ម៉ា ឲ្យសោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
៤ ខែ មានគ្រោះថ្នាក់ចរាចរណ៍ ៦២ ករណី កើតឡើងលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
-
ចរាចរណ៍១ សប្តាហ៍ មុន
រថយន្ដធុនធំកិនស្លាប់ប្ដីប្រពន្ធពីរនាក់ ចំណែកកូនរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបុកសត្វគោរត់ឆ្លងផ្លូវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនម្ខាងទៀតចេញមុខការពារ Bella ថា នាងមិនបានយកមុខពេលថតកៀក Mew ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
អតីតមន្រ្តីរាជការចូលនិវត្តន៍ អាចទទួលបានរបបថែទំាសុខភាពពេញមួយជីវិតពី បសស
-
កីឡា៥ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
នាយករដ្ឋមន្ត្រី ៖ គួរជឿបានទេ ដែលកម្មករខ្លះគ្មានការងារធ្វើជាង ១ឆ្នាំមកហើយ តែមានលទ្ធភាពចេញធ្វើបាតុកម្មជាង ១ឆ្នាំដែរ