ព័ត៌មានអន្ដរជាតិ
លីប៊ី ដាក់តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ឡើងដល់ ២០០០០នាក់
ចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Derna នៃប្រទេសលីប៊ី អាចមានចាប់ពី ១៨,០០០ ទៅ ២០,០០០នាក់ឯណោះ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយ។ នេះបើយោងតាមការអះអាងពីអភិបាលក្រុង។

លោក Abdulmenam Al-Ghaithi បានប្រាប់ទូរទស្សន៍ al-Arabiya នៅថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញាថា តួលេខនេះគឺផ្អែកលើចំនួនដែលត្រូវកម្ទេចកម្ទីបានសង្កត់លើនៅក្នុងទីក្រុង។
កាលពីដើមសប្តាហ៍ មន្ត្រីលីប៊ី បានអំពាវនាវសុំជំនួយអន្តរជាតិ ដោយព្រមានថា ប្រទេសនេះមិនមានបទពិសោធន៍ក្រាស់ក្រែល ដើម្បីដោះស្រាយជាមួយនឹងគ្រោះមហន្តរាយធំបែបនេះទេ។

ស្របពេលជាមួយគ្នានោះដែរ មនុស្សប្រមាណ៣០០០០នាក់ ត្រូវផ្លាស់ទីលំនៅ ក្នុងទីក្រុង Derna ខណៈក្រុមស្វែងរក បាននិងកំពុង រុករកតាមដងផ្លូវ អគារបាក់បែក និងសូម្បីតែក្នុងសមុទ្រ ដើម្បីស្វែងរកសាកសពនៅទីក្រុងឆ្នេរលីប៊ី ជាកន្លែងដែលការបាក់ទំនប់វារីអគ្គិសនីចំនួនពីរ បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ។

ព្យុះ Daniel បានបង្កការខូចខាតយ៉ាងធំធេងដល់ផ្លូវថ្នល់ និងបណ្តាញទូរគមនាគមន៍ ខណៈខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ធ្ងន់ធ្ងរ បានបំផ្លិចបំផ្លាញទីក្រុងកំពង់ផែ Derna ចម្ងាយប្រហែល ៩០០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីទ្រីប៉ូលី។
ប្រទេសជិតខាងលីប៊ីដូចជា អេហ្ស៊ីប អាល់ហ្សេរី និងទុយនីស៊ី ក៏ដូចជាតួកគី និងអារ៉ាប់រួម ផងដែរ សុទ្ធតែបានបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយមនុស្សធម៌។
ទន្ទឹមនោះ លោក ចូ បៃដិន ក៏បាននិយាយដែរថា សហរដ្ឋអាមេរិក បានបញ្ជូនមូលនិធិសង្គ្រោះបន្ទាន់ទៅកាន់បណ្តាលអង្គការសង្គ្រោះ ហើយកំពុងសម្របសម្រួលជាមួយអាជ្ញាធរលីប៊ី និងអង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយបន្ថែម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


