ព័ត៌មានអន្ដរជាតិ
ស្ថានទូតឥណ្ឌា ព្រមានប្រជាជនខ្លួន កុំធ្វើដំណើរទៅ មីយ៉ាន់ម៉ា
បន្ទាប់ពីយោធាកាន់កាប់ប្រទេសមីយ៉ាន់ម៉ា ស្ថានទូតឥណ្ឌាក្នុងទីក្រុងយ៉ាំងហ្គោនបានចេញការព្រមានដល់ប្រជាជនឥណ្ឌា ឲ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
សេចក្តីរាយការណ៍និយាយថា “ដោយមើលឃើញពីការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រជាជនឥណ្ឌាទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់”។
ស្ថានទូតឥណ្ឌាប្រចាំទីក្រុងយ៉ាំងហ្គោនបានបន្ថែមថា ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈរវាងទីក្រុងយ៉ាំងហ្គោននិងញូវដេលី ឥឡូវនេះត្រូវបានលើកពេលទៅថ្ងៃទី១១ខែកុម្ភៈវិញ។
កាលពីថ្ងៃចន្ទ កងទ័ពមីយ៉ាន់ម៉ាបានឃុំខ្លួនមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុងសានស៊ូជី និងមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃគណបក្សនេះរួមទាំងប្រធានាធិបតី Win Myint ផងដែរ។
កងទ័ពមីយ៉ាន់ម៉ាបានតែងតាំងអតីតឧត្តមសេនីយ៍ជាប្រធានាធិបតី ហើយបានប្រគល់អំណាចនីតិបញ្ញត្តិ តុលាការនិងប្រតិបត្តិទៅឲ្យមេបញ្ជាការកងទ័ពលោក Min Aung Hlaing ដែលនេះជាសកម្មភាពមួយត្រូវបានរិះគន់ដោយប្រធានាធិបតីអាមេរិកលោក Joe Biden រួមទាំងមេដឹកនាំលោកខាងលិចផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Wionews
ចុចអាន៖ ធ្លាយវីដេអូ សមាជិកសភាមីយ៉ាន់ម៉ាត្រូវកងទ័ពចូលចាប់ដល់ផ្ទះមុនពេលរដ្ឋប្រហារកើតឡើង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ