ព័ត៌មានអន្ដរជាតិ
ភាសា ១០ប្រទេស ត្រូវបរទេសចាត់ទុកថា ពិបាកសរសេរនិងរៀនបំផុតលើពិភពលោក
ភាពលំបាកក្នុងការសរសេរភាសា អាចប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើភាសាកំណើតរបស់អ្នក។ ជាពិសេសនោះគឺការស្គាល់ភាសាដែលអ្នកកំពុងព្យាយាមសរសេរ និងភាពស្មុគស្មាញនៃភាសាទាំងនោះ។
ទោះយ៉ាងណាក៏ដោយ ទាំងនេះជាភាសាមួយចំនួនដែលត្រូវបានជនបរទេសជាច្រើនចាត់ទុកថា ពិបាកក្នុងការសរសេរ រៀនខ្លាំងបំផុតដោយហេតុផលផ្សេងៗគ្នា។
១ ភាសាចិន (ចិនកុកងឺ)

អក្សរចិន ដែលគេស្គាល់ថា ហានហ្ស៊ី (Hanzi) គឺជាតក្កវិជ្ជា ដែលមានន័យថា តួអក្សរនីមួយៗតំណាងឲ្យពាក្យ ឬ morpheme ។ នេះធ្វើឲ្យការសរសេរភាសាចិនមានភាពស្មុគស្មាញ និងមានតួអក្សររាប់ពាន់។ ហើយការស្ទាត់ជំនាញតួអង្គទាំងនេះ អាចជាការព្យាយាមពេញមួយជីវិតក៏សឹងតែមាន។
២ ភាសាអារ៉ាប់

អក្សរអារ៉ាប់ត្រូវបានសរសេរពីស្តាំទៅឆ្វេង និងមានប្រព័ន្ធស្មុគស្មាញនៃអក្សរដែលទាក់ទងគ្នាទៅវិញទៅមក។ រូបរាងនៃអក្សរអារ៉ាប់ផ្លាស់ប្តូរអាស្រ័យលើទីតាំងរបស់ពួកគេនៅក្នុងពាក្យ។ នេះអាចជាបញ្ហាប្រឈមខ្លាំងសម្រាប់អ្នកសិក្សាដំបូងៗ។
៣ ភាសាជប៉ុន

ភាសាជប៉ុនត្រូវបានបង្កើតឡើងដោយអក្សរចំនួនបីគឺ kanji (តួអក្សរនិមិត្តសញ្ញា), ហ៊ីរ៉ាហ្កាណា និងកាតាកាណា (ព្យាង្គ) ការរៀនអក្សរកាន់ជីរាប់ពាន់ និងការប្រើប្រាស់អក្សរផ្សេងៗ អាចជាបញ្ហាប្រឈមខ្លាំងបំផុត។
៤ ភាសារុស្សី

អក្ខរក្រម Cyrillic ដែលប្រើសម្រាប់សរសេរជាភាសារុស្សី មានតួអក្សរ និងច្បាប់បញ្ចេញសំឡេងខុសពីអក្ខរក្រមឡាតាំង។ នេះអាចជាការពិបាកខ្លាំង សម្រាប់អ្នកនិយាយដែលមិនមែនជាជនជាតិដើម។
៥ ភាសាថៃ

អក្ខរក្រមថៃគឺ abugida ដែលជាប្រព័ន្ធសរសេរដែលតួអក្សរតំណាងឲ្យសំឡេងព្យញ្ជនៈ និង diacritics បង្ហាញពីសំឡេងស្រៈ។ វាអាចមានភាពស្មុគស្មាញ សម្រាប់អ្នកដែលមិនស៊ាំនឹងរចនាសម្ព័ន្ធរបស់វា។
៦ ភាសាខ្មែរ

ភាសាខ្មែរច្រើនលាយសំស្រ្កឹត ជាភាសាបុរាណដែលមានអក្សរស្មុគ្រស្មាញ និងក្បួនវេយ្យាករណ៍ស្មុគស្មាញខ្លាំង។ ការសរសេរសំស្រ្កឹតទាមទារចំណេះដឹងអំពីតួអក្សរ និងលំនាំវេយ្យាករណ៍ជាច្រើន។ សម្រាប់អ្នកដែលរៀនភាសាខ្មែរលើកដំបូង ប្រសិនបើមិនតាំងចិត្តសិក្សានោះទេ គឺរៀនមិនចេះ ឬមិនអាចនិយាយភាសាមួយនេះបានទេ។
៧ ភាសាហ្សកហ្ស៊ី

អក្ខរក្រមហ្សកហ្ស៊ីប្រើសម្រាប់ភាសាហ្សកហ្ស៊ី។ វាមានសំណុំតួអក្សរពិសេស និងប្លែកពីគេ។ ការរៀនសរសេរជាភាសាហ្សកហ្ស៊ីអាចជាបញ្ហាប្រឈមសម្រាប់អ្នកនិយាយដែលមិនមែនជាជនជាតិដើម។
៨ ភាសាអាមេនី

អក្ខរក្រមអាមេនីប្រើសម្រាប់ភាសាអាមេនី។ វាមានសំណុំតួអក្សរផ្ទាល់ខ្លួន ហើយមានលក្ខណៈស្រដៀងនឹងភាសាថៃ។ វាអាចមានភាពស្មុគស្មាញសម្រាប់សិស្ស។
៩ ភាសាកូរ៉េ

អក្សរកូរ៉េ ហៅម្យ៉ាងទៀតថា ហាំងហ្គូល គឺជាអក្សរលេចធ្លោដែលមានតួអក្សរជាក់លាក់ដែលតំណាងឲ្យសំឡេង។ ថ្វីត្បិតតែការរៀនមានភាពសាមញ្ញបើប្រៀបធៀបទៅនឹងភាសាដទៃទៀតក៏ដោយ ប៉ុន្តែការធ្វើជាម្ចាស់វានៅតែជាបញ្ហាប្រឈមមួយ។
១០ Hieroglyphs

ទោះបីជា hieroglyphs លែងប្រើជាទូទៅហើយក៏ដោយ។ ប៉ុន្តែវាបង្ហាញពីបញ្ហាប្រឈមសំខាន់ៗដោយសារតែភាពស្មុគស្មាញរបស់វា និងចំនួននិមិត្តសញ្ញាច្រើនរាប់មិនអស់។
យ៉ាងណាមិញការសរសេរជាភាសាណាមួយ អាចជាបញ្ហាប្រឈមសម្រាប់អ្នកចាប់ផ្តើមដំបូង។ ប៉ុន្តែជាមួយនឹងការអនុវត្ត និងលះបង់ នឹងកាន់តែងាយស្រួលគ្រប់គ្រង កម្រិតនៃការលំបាកច្រើនតែអាស្រ័យទៅលើប្រវត្តិរបស់អ្នកសិក្សា និងបទពិសោធន៍ពីមុនជាមួយនឹងប្រព័ន្ធ និងរចនាសម្ព័ន្ធនៃភាសាសរសេរតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីនាយករដ្ឋមន្ត្រីថៃច្រើនរូប ខ្លាចរអា មិនហ៊ានស្នាក់នៅភូមិគ្រឹះប្រណិតរបស់រដ្ឋាភិបាល?
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន