ព័ត៌មានអន្ដរជាតិ
មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាប្រាប់រដ្ឋបាលថ្មីខ្លួនថា ការកាន់អំណាចរបស់កងទ័ពគឺជៀសមិនរួចទេ
សេវាកម្មព័ត៌មានរបស់កងទ័ពមីយ៉ាន់ម៉ាបាននិយាយថា មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាបានប្រាប់កិច្ចប្រជុំដំបូងនៃរដ្ឋាភិបាលថ្មីរបស់លោកកាលពីថ្ងៃអង្គារថា វាមិនអាចជៀសរួចទេដែលកងទ័ពនឹងត្រូវកាន់អំណាច បន្ទាប់ពីការតវ៉ារបស់ខ្លួនជុំវិញការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ។
កងទ័ពដែលត្រូវបានគេស្គាល់ថាជាកងកម្លាំង Tatmadaw បានឡើងកាន់អំណាចកាលពីថ្ងៃចន្ទដោយការធ្វើរដ្ឋប្រហារ បន្ទាប់ពីបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ផ្សេងទៀត ។
មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយថា “ទោះបីមានការស្នើសុំម្តងហើយម្តងទៀតពីកងកម្លាំង Tatmadaw ក៏ដោយក៏ផ្លូវនេះត្រូវបានជ្រើសរើសដោយចៀសមិនផុតសម្រាប់ប្រទេស ។ រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខ យើងចាំបាច់ត្រូវដឹកនាំប្រទេសសិន ។ ក្នុងអំឡុងពេលដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ការបោះឆ្នោត និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ត្រូវបានកំណត់ជាអាទិភាព” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ចេញមកធ្វើបាតុកម្មគាំទ្រកងទ័ព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


