Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ចាប់ផ្ដើមខ្ចីលុយ អាមេរិក ដើម្បីធ្វើទំនើបកម្មយោធា ក្រោយប្រកាសលែងផ្ដល់អាវុធឲ្យ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះថា ប្រទេសប៉ូឡូញនឹងទទួលបានប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារពីសំណាក់សហរដ្ឋអាមេរិក ដើម្បីយកទៅគាំទ្រដល់ការធ្វើទំនើបកម្មផ្នែកការពារជាតិ ក្រោយប្រទេសនេះប្រកាសលែងផ្ដល់សព្វាវុធដល់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “សហរដ្ឋអាមេរិកមានមោទនភាពក្នុងការប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានយោធាបរទេស (FMF) ចំនួន ២ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មវិស័យការពារជាតិទៅដល់ប្រទេសប៉ូឡូញ” ។

ក្រសួងការបរទេសបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ប្រទេសប៉ូឡូញគឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសយោធាប្រទេសមួយនេះ មានសមត្ថភាពរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការការពារតំបន់អឺរ៉ុបខាងកើតរបស់អង្គការណាតូ ។

ទោះយ៉ាងណា ជាជំហានដំបូងរដ្ឋបាលលោក Joe Biden ប្រហែលជាផ្តល់ប្រាក់ត្រឹម ៦០ លានដុល្លារសិនប៉ុណ្ណោះទៅកាន់ FMF ក្នុងការរ៉ាប់រងថ្លៃដើមនៃប្រាក់កម្ចីនេះ ដើម្បីពន្លឿនការទិញសព្វាវុធ និងផ្ដល់ឲ្យយោធារបស់ប្រទេសប៉ូឡូញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការណាតូបានប្រកាសនឹងលែងផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលប្រទេសអ៊ុយក្រែនទៀតហើយ ពោលរដ្ឋាភិបាលទីក្រុងវ៉ាសូវីនឹងងាកមកផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងប្រទេសខ្លួនឯងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ព្យាករណ៍ពីភាពតានតឹងរវាង ប៉ូឡូញ និងអ៊ុយក្រែន ក្រោយការប្រកាស ឈប់ផ្ដល់អាវុធឲ្យទីក្រុងកៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម