ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ប្រកាសការពារហ្វីលីពីន បើចិន វាយប្រហារ
កាលពីថ្ងៃពុធទី២៥ខែតុលា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានចិនថា អាមេរិកនឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារណាមួយ នៅសមុទ្រចិនខាងត្បូង។
ការព្រមាននេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីននិងចិន នៅក្នុងដែនទឹកដែលមានជម្លោះ។ ទន្ទឹមនោះ លោក Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តការពាររឹងដូចដែកថែបរបស់គាត់ ចំពោះហ្វីលីពីន។

សេចក្តីថ្លែងការណ៍របស់លោក បៃដិន ស្តីពីសមុទ្រចិនខាងត្បូងកាលពីថ្ងៃពុធ គឺជាសេចក្តីថ្លែងការណ៍ខ្លាំងបំផុតរបស់គាត់ ចាប់តាំងពីភាពតានតឹងរវាងទីក្រុងប៉េកាំង និងម៉ានីល ឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ដោយចុះហត្ថលេខានៅឆ្នាំ១៩៥១ សន្ធិសញ្ញាការពារទៅវិញទៅមក បានតម្រូវឲ្យសហរដ្ឋអាមេរិកនិងហ្វីលីពីន ការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ។
តាមការបញ្ជាក់ពីលោកបៃដិន, ការវាយប្រហារណាមួយលើយន្តហោះ នាវា ឬកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងតម្រូវឲ្យមានការប្រើប្រាស់សន្ធិសញ្ញាការពារទៅវិញទៅមកនេះ។
សូមបញ្ជាក់ កាលពីសប្តាហ៍មុន ប្រទេសហ្វីលីពីននិយាយថា សមយុទ្ធដ៏គ្រោះថ្នាក់របស់ចិន បាននាំឲ្យមានការប៉ះទង្គិចគ្នា រវាងកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន និងទូកផ្គត់ផ្គង់ហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីន។
នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀត ទីក្រុងម៉ានីលនិយាយថា ទូកកងជីវពលចិន បានបុកនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Blinken៖ អាមេរិក មិន ចង់ ធ្វើ សង្រ្គាម ជាមួយ អ៊ីរ៉ង់ ទេ ប៉ុន្តែ នឹង ការពារ ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


