Connect with us

ព័ត៌មានអន្ដរជាតិ

អតីតកងទ័ពអ៊ីស្រាអែល ប្រាប់យុទ្ធសាស្រ្តតែមួយគត់ ដែលអាចកម្ចាត់ក្រុមហាម៉ាស់ បាន

បានផុស

នៅ

អតីតទាហានអ៊ីស្រាអែលមួយរូប បានប្រាប់យុទ្ធសាស្រ្តកម្ចាត់ក្រុមហាម៉ាស់ ដោយយុទ្ធសាស្រ្តនោះគឺ កងទ័ពអ៊ីស្រាអែល ត្រូវចូលទៅរូងក្រោមដីនៅហ្គាហ្សា ហើយកម្ទេចសម្បុករបស់ចលនានេះទាំងស្រុង។

(រូបថត៖ New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Richard Pater ដែលក៏ជានាយកក្រុមហ៊ុន Bicom មានមូលដ្ឋាននៅទីក្រុង Jerusalem ផងដែរនោះ បាននិយាយកាលពីចុងសប្តាហ៍ថា នៅពេលដែលកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បើកប្រតិបត្តិការវាយលុកចូលហ្គាហ្សា ពួកគេដឹងច្បាស់ហើយ វាអាចចាយពេលរាប់ខែ ។

ទន្ទឹមនោះ ក្រុមហាម៉ាស់ ក៏ទំនងជាដាក់អន្ទាក់ ដូចជាការបង្កៃគ្រាប់បែកច្នៃនៅក្នុងតំបន់នោះជាដើម។ យ៉ាងណាអ៊ីស្រាអែល មានឧបករណ៍រាវមីនប្រកបដោយសមត្ថភាពឈ្មោះ Bedouin ដែលអាចជួយពួកគេបាន។

(រូបថត៖ AFP)

IDF អាចចូលហ្គាហ្សា តាមច្រកចំនួន២ មួយគឺ Beit Hanoun នៅភាគខាងភាគឦសាន និងមួយទៀតនៅ Bureij។ កងទ័ពមិនអាចចូលឆែកឆេរតាមផ្ទះបានទេ ព្រោះត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដូច្នេះមានតែការវាយចូលទៅរូងក្រោមដីប៉ុណ្ណោះ ទើបអាចសម្រេចជ័យជម្នះបាន ។

ក្រុមហាម៉ាស់ ត្រូវបានគេដឹងថា មានបណ្តាញរូងក្រោមដីមួយ ប្រវែង ៤៨៣ គីឡូម៉ែត្រ នៅខាងក្រោមតំបន់ហ្គាហ្សា ខណៈកងទ័ពអាកាសអ៊ីស្រាអែល ក៏បានដាក់ពង្រាយកងវាយឆ្មក់រូងក្រោមដីរួចទៅហើយដែរ ដើម្បីកម្ចាត់ចលនានេះ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្នកណាដឹងច្បាស់ទេថាតើ ក្រុមហាម៉ាស់ មានបណ្តាញផ្លូវរូងក្រោមដីប៉ុន្មានកន្លែងឲ្យប្រាកដ។ 

(រូបថត៖ Anadolu)

មុននេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បាននិយាយដែរថា កងទ័ពអ៊ីស្រាអែល បានសម្រុកចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ និងរំដោះចំណាប់ខ្មាំង។ លោកប្រកាសថា “ប្រជាពលរដ្ឋអ៊ីស្រាអែល និងកងទ័ពជើងគោករបស់យើង បានឆ្លងដែនចូលហ្គាហ្សាហើយ ហើយវាគឺជាសង្រ្គាមដែលមានគោលបំណងច្បាស់លាស់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ស្ត្រីមានផ្ទៃពោះ ជាង៥ម៉ឺននាក់ និងទារកជាង៣ម៉ឺននាក់ កំពុងផឹកទឹកប្រៃ ឬទឹកកខ្វក់នៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម