ព័ត៌មានអន្ដរជាតិ
លោក បៃដិន អំពាវនាវឲ្យមានបទឈប់បាញ់ អ៊ីស្រាអែល-ហាម៉ាស់
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង។
លោកឆ្លើយតបបែបនេះ ទៅស្ត្រីម្នាក់ដែលស្រែកក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយ នៅរដ្ឋ Minnesota ជំរុញឲ្យលោក បៃដិន អំពាវនាវឲ្យមានបទឈប់បាញ់។

លោកនិយាយថា “ខ្ញុំគិតថា យើងត្រូវការបទឈប់បាញ់។ ការផ្អាកនេះមានន័យថា នឹងផ្តល់ពេលវេលាដើម្បីរំដោះអ្នកទោសចេញ”។
ក្រោយមក សេតវិមានបានបំភ្លឺថា ប្រធានាធិបតីនិយាយបែបនេះ ដោយសំដៅទៅលើជំនួយមនុស្សធម៌ និងចំណាប់ខ្មាំងចំនួន២៤០នាក់ ដែលត្រូវបានក្រុមហាម៉ាស់ចាប់ឃុំខ្លួន។
យ៉ាងណា ស្ត្រីរូបនោះ ត្រូវបានសន្តិសុខនាំចេញពេលស្រែកថា “បទឈប់បាញ់ឥឡូវនេះ” ប៉ុន្តែលោក បៃដិន បាននិយាយបន្តថា ស្ថានភាពគឺស្មុគស្មាញមិនគួរឲ្យជឿ សម្រាប់ទាំងប្រជាជនអ៊ីស្រាអែល ក៏ដូចជាពិភពមូស្លីមទាំងមូល។
លោកអះអាងថា “ខ្ញុំគាំទ្រដំណោះស្រាយរដ្ឋពីរ ខ្ញុំគាំទ្រតាំងពីដើមដំបូងមក។ ការពិតនៃបញ្ហាគឺថា ក្រុមហាម៉ាស់គឺជាអង្គការភេរវករ អង្គការភេរវករដែលបង្កការបំផ្លិចបំផ្លាញ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រភពយោធា៖ អ៊ីស្រាអែល បុកទម្លាយខែលការពារជួរមុខរបស់ក្រុមហាម៉ាស់ បានសម្រេចហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


