ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ចោទ ចិន ថាបំពានចូលក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង
ក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់ប្រទេសចិនថា បំពានចូលទៅក្នុងដែនទឹករបស់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុពាក់ព័ន្ធនឹងនាវាយោធារបស់ប្រទេសទាំងពីរ នៅឯតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូងកាលពីដើមសប្តាហ៍នេះ ។

នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីន (DFA) បាននិយាយថា “ការអះអាងរបស់យោធាចិនពាក់ព័ន្ធនឹងកប៉ាល់យោធាហ្វីលីពីនដែលបានបើកចូលដោយខុសច្បាប់នៅដែនទឹកជិតតំបន់ថ្មប៉ប្រះទឹក Scarborough មិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ហើយវាគ្រាន់តែជាការញុះញង់បង្កើនភាពតានតឹងនៅក្នុងផ្លូវទឹកដែលមានជម្លោះប៉ុណ្ណោះ ប៉ុន្តែការពិតប្រទេសចិននោះទេ ដែលបំពានចូលមកក្នុងដែនទឹករបស់ហ្វីលីពីន” ។
DFA បានលើកឡើងថា តំបន់ថ្មប៉ប្រះទឹកដែលហ្វីលីពីនហៅថា “Bajo de Masinloc” ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ហើយប្រទេសនេះមានសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់មួយនេះ ខណៈរដ្ឋាភិបាលទីក្រុងម៉ានីលក៏ទាមទារជាហូរហែមកហើយផងដែរ ឲ្យនាវាចិនចេញពីតំបន់ថ្មប៉ប្រះទឹក “Bajo de Masinloc” ជាបន្ទាន់ ។

តំបន់ថ្មប៉ប្រះទឹកដែលស្ថិតនៅចម្ងាយ ២០០ គីឡូម៉ែត្រពីប្រទេសហ្វីលីពីន គឺជាផ្នែកមួយដែលរដ្ឋាភិបាលទីក្រុងម៉ានីលដាក់ពាក្យបណ្ដឹងទាមទារទៅកាន់តុលាការអន្តរជាតិ ។ នៅឆ្នាំ ២០១៦ តុលាការបានចេញសេចក្ដីសម្រេចថា ៩០ ភាគរយនៃការទាមទារគ្រប់គ្រងតំបន់ថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងពីសំណាក់ទីក្រុងប៉េកាំង គឺមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិនោះ ខណៈប្រទេសចិនក៏បានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចនេះផងដែរ ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន និងចិនសុទ្ធតែទាមទារការគ្រប់គ្រងលើតំបន់ថ្មប៉ប្រះទឹក Scarborough ប៉ុន្តែអធិបតេយ្យភាពជាក់លាក់ណាមួយមិនដែលត្រូវបានបង្កើតឡើងនោះទេ ហើយវានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចាប់តាំងពីដណ្តើមបានតំបន់មួយនេះពីទីក្រុងម៉ានីលក្នុងឆ្នាំ ២០១២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
រកស៊ីតាមចិញ្ចើមផ្លូវ លោក សុខ សៀក ជួយឱ្យ កូនបីនាក់ រៀនចប់ជំនាញស្ថាបត្យកម្ម ពេទ្យ និង គ្រូបង្រៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!