ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង អញ្ជើញទៅដល់ទឹកដី អាមេរិក ហើយ និងត្រៀមជួបពិភាក្សាជាមួយលោក បៃដិន
យោងតាមសារព័ត៌មាន NBC Bay Area បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអញ្ជើញទៅដល់ទីក្រុង San Francisco ហើយដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ហើយក៏ត្រៀមនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ផងដែរ ។

សារព័ត៌មានខាងលើបានរាយការណ៍ទៀតថា លោក ស៊ី បានអញ្ជើញទៅដល់ទឹកដីនៃសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃអង្គារ ខណៈកិច្ចប្រជុំជាមួយលោក បៃដិន គ្រោងនឹងរៀបចំឡើងនៅថ្ងៃពុធនេះ ប្រសិនបើមេដឹកនាំទាំងពីរអាចបន្តការទំនាក់ទំនងធម្មតាឡើងវិញ រួមទាំងបញ្ហាយោធាផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃចន្ទថា លោក បៃដិន ក៏រំពឹងនឹងពិភាក្សាអំពីជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល និងរុស្ស៊ី-អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក ស៊ី ផងដែរ ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានបន្ថែមថា ក្នុងជំនួបនោះដែរ លោក បៃដិន ក៏នឹងលើកឡើងពីបញ្ហានៃការគំរាមកំហែងដែលបង្កឡើងដោយអ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពរបស់ខ្លួនដែលគំរាមកំហែងដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសចំនួន ២១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈកិច្ចប្រជុំកំពូលឆ្នាំនេះដែលរៀបចំឡើងក្នុងទឹកដីនៃទីក្រុង San Francisco នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ បញ្ហាធំមួយ នឹងត្រូវលើកយកមកពិភាក្សា ក្នុងជំនួបកំពូល បៃដិន-ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


