ព័ត៌មានអន្ដរជាតិ
មេក្រុមហាម៉ាស ថា មិនខ្លាចនឹងតតាំងក្នុងសង្គ្រាមដ៏យូរអង្វែងជាមួយ អ៊ីស្រាអែល នោះទេ
ប្រធានការិយាល័យនយោបាយរបស់ក្រុហាម៉ាសលោក Ismail Haniyeh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងតស៊ូនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប មិនខ្លាចនឹងការប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែលនោះទេ ហើយថែមទាំងបានរៀបចំខ្លួនរួចជាស្រេចសម្រាប់ការតតាំងក្នុងសង្រ្គាមដ៏យូរអង្វែងមួយនេះផងដែរ ។

នៅក្នុងសុន្ទរកថាដ៏កម្រមួយ លោក Ismail Haniyeh បានសរសើរចំពោះភាពធន់របស់ប្រជាជនប៉ាឡេស្ទីន និងការសម្របសម្រួលពីសំណាក់ក្រុមប្រឆាំងដើម្បីបំបាក់ស្មារតី ក៏ដូចជាបំបែកកម្លាំងទ័ពជួរមុខជាច្រើនរបស់អ៊ីស្រាអែលឲ្យខ្សោយទៅៗផងដែរ ។
មេដឹកនាំក្រុមរូបនេះលើកឡើងថា “ប្រសិនបើសត្រូវចង់បានការប្រយុទ្ធគ្នាដ៏វែងឆ្ងាយ នោះពួកគេគិតខុសហើយ ព្រោះសមត្ថភាពប្រយុទ្ធរបស់យើងគឺយូរ និងច្រើនជាងសត្រូវ ហើយការតស៊ូរបស់យើងនឹងមានតែពាក្យថា “ការចូលរួមនៅក្នុងជម្លោះយុទ្ធសាស្ត្រជាមួយរបបសត្រូវ Zionist របស់អ៊ីស្រាអែល គឺមានតែជ័យជម្នះប៉ុណ្ណោះ” ។
ទន្ទឹមនោះ លោកគូសបញ្ជាក់ទៀតថា “ជ័យជំនះដែលសម្រេចបានដោយសមាជិកតស៊ូរបស់យើងនៅលើតំបន់ដីគោកហ្គាហ្សាស្ទ្រីបនាពេលកន្លងមក គឺជាវីរភាពដ៏អង់អាចរបស់យើង ហើយចលនាតស៊ូមួយនេះនឹងត្រូវចារក្នុងទំព័រប្រវត្តិសាស្ត្រជាបន្តបន្ទាប់នៅតំបន់ហ្គាហ្សា បើទោះបីជាមានការឈឺចាប់ដែលបង្កឡើងដោយកងទ័ពសត្រូវក៏ដោយ” ។

លោក Haniyeh បាននិយាយថា “ពិភពលោកនឹងធ្វើជាសាក្សីនៃកងពលតូច Al-Qassam និងក្រុមប្រឆាំងដែលបានពលីកម្ចាត់ការកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដូចដែលពួកគេបានធ្វើកាលពី ១៨ ឆ្នាំមុន ពាក់ព័ន្ធទៅនឹងការផ្តាច់ខ្លួនរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំ ២០០៥” ។
ទាក់ទិននឹងជម្លោះបច្ចុប្បន្ននេះវិញ លោក Haniyeh បញ្ជាក់ថា អ៊ីស្រាអែលនឹងខកចិត្ត ហើយថែមទាំងបរាជ័យជាថ្មីម្ដងទៀត ដោយសារតែពលរដ្ឋនៅតំបន់ហ្គាហ្សា និងក្រុមតស៊ូកំពុងធ្វើការរារាំងគោលដៅ និងផែនការរបស់សត្រូវសម្រាប់ការផ្លាស់ទីជម្រក ជាពិសេសគឺការបង្ខំឲ្យមានដោះដូរចាប់ចំណាប់ខ្មាំងនេះតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


