ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង វាយបកទៅ អាមេរិក វិញថា ចិន មិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាឡើយ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីក្រុង San Francisco ថា ប្រទេសចិនមិនមានបំណងធ្វើអនុត្តរភាព ហើយក៏គ្មានចិត្តចង់ធ្វើសង្រ្គាមត្រជាក់ ឬសង្គ្រាមក្តៅប្រឆាំងនឹងនរណាម្នាក់ឡើយផងដែរ ។
លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយអង្គការអាមេរិកមួយចំនួនថា “ទោះជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍បែបណាក៏ដោយ ក៏ចិននឹងមិនបន្តធ្វើអនុត្តរភាព ឬពង្រីកវាឲ្យធំនោះដែរ ជាពិសេសចិនមិនដាក់ឆន្ទៈរបស់ខ្លួនទៅលើអ្នកដទៃឡើយ” ។
ទន្ទឹមនោះ ដោយដកស្រង់សម្ដីរបស់ប្រធានាធិបតីចិនរូបនេះ, ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រទេសចិនមិនស្វែងរកការពង្រីឥទ្ធិពលរបស់ខ្លួនអ្វីនោះឡើយ ហើយក៏នឹងមិនមានបំណងធ្វើសង្គ្រាមត្រជាក់ ឬធ្វើសង្គ្រាមក្ដៅជាមួយនរណាម្នាក់ផងដែរ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគមើលឃើញថា ការលើកឡើងរបស់លោក ស៊ី គឺជាការឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់លោក បៃដិន ដែលបានហៅប្រធានាធិបតីចិនរូបនេះថាជា “មេដឹកនាំផ្ដាច់ការ” ក្នុងសន្និសីទមួយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ត្រឹមតែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ គឺជាទំនាក់ទំនងផ្លូវការលើកទី ៧ ហើយ ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីកាលពីខែមករា ឆ្នាំ ២០២១ មក ខណៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅពេលនេះ គឺជាលើកដំបូងផងដែរក្នុងរយៈពេល ៦ ឆ្នាំ ដោយសារតែភាពតានតឹងជាច្រើនរបស់ប្រទេសទាំងពីរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ក្រោយប្រជុំចប់ប៉ុន្មានម៉ោងប៉ុណ្ណោះ លោក បៃដិន បន្តហៅលោក ស៊ី ជីនពីង ជា “មេដឹកនាំផ្ដាច់ការ”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


