Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចិនម្នាក់ ​ជួល​សណ្ឋាគារ​ស្នាក់​ជាងកន្លះ​ឆ្នាំ ពេលប៉ូលិសឆែកឆេរ ទើបដឹងអត្តសញ្ញាណពិត

បានផុស

នៅ

បុរស​ម្នាក់​ជួល​បន្ទប់​ស្នាក់ក្នុ​ងសណ្ឋាគារ​ជាង​កន្លះ​ឆ្នាំ​ ហើយថែមទាំងបញ្ជា​មិន​ឲ្យ​អ្នក​ណា​ចូល​បន្ទប់របស់គាត់សូម្បីតែម្ចាស់សណ្ឋាគារ។ ក្រោយមកប៉ូលិសបានចូលទៅឆែកឆេរ ដោយរកឃើញទ្រព្យសម្បត្តិដ៏ធំសម្បើមមានប្រវត្តិមិនធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រ sanook បានរាយការណ៍ថា បុរសម្នាក់បានជួលបន្ទប់រយៈពេលវែងនៅសណ្ឋាគារមួយក្នុងសង្កាត់ Danyang ទីក្រុង Zhenjiang ខេត្ត Jiangsu ប្រទេសចិន អ្វីដែលចម្លែកនោះគឺគាត់បានកក់បន្ទប់អស់រយៈពេលជិតកន្លះឆ្នាំ។ ប៉ុន្តែ​មាន​ការ​ស្នើ​ទៅ​ម្ចាស់​សណ្ឋាគារ​ថាហាមបុគ្គលិកមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់ដើម្បីសម្អាតឡើយ។

​ម្ចាស់​សណ្ឋាគារ​បាន​រំឭក​ពីការស្នើសុំរបស់បុរស​ដែល​ជួល​បន្ទប់ច្បាស់ៗថា “​មិន​ចាំបាច់​សម្អាត​បន្ទប់​ទេ ព្រោះ​វា​ស្អាហើយ! លើសពីនេះទៅទៀត នេះគឺជាការជួលរយៈពេលវែង ដូច្នេះ​គាត់​ចាត់​ទុក​ថា​ជា​ផ្ទះ​របស់​គាត់។ ហើយ​ក៏​មិន​ចង់​ឲ្យ​មនុស្ស​ចម្លែក​រញ៉េរញ៉ៃ​ជាមួយ​គ្រឿង​សង្ហារិម​នៅ​ខាង​ក្នុង​ដែរ”។

ម្ចាស់​សណ្ឋាគារ​បាន​និយាយ​ថា បន្ទប់​នេះ​ជួល​ដោយ​ជន​ឈ្មោះ Ning (ហៅ​ក្រៅ) ស្នាក់​នៅ​ជាង​កន្លះ​ឆ្នាំ បុរស​ម្នាក់​នេះ​រស់​នៅ​មិន​ធម្មតា​។ គាត់តែងតែយករបស់ចូលក្នុងបន្ទប់។ អ្វីដែលកាន់តែចម្លែកនោះគឺគាត់មិនអនុញ្ញាតឲ្យនរណាម្នាក់ចូលក្នុងបន្ទប់នោះទេ រួមទាំងម្ចាស់សណ្ឋាគារ និង​បុគ្គលិក​សម្អាត​ផង​ដែរ។

លោក Ning មានរបៀបរស់នៅពេលល្ងាច មិនចូលចិត្តនិយាយជាមួយនរណាម្នាក់។ រឿងតែមួយគត់ដែលគាត់តែងតែនិយាយទៅកាន់ម្ចាស់សណ្ឋាគារគឺ មិនចាំបាច់សម្អាតទេ។ កុំជ្រៀតជ្រែកក្នុងបន្ទប់ ស្របពេលដែលគាត់តែងតែយកវត្ថុចម្លែកមកបន្ទប់របស់គាត់វិញ។ ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ និង​បុគ្គលិក​បាន​ត្រឹម​តែ​គិត​ថា នេះ​ជា​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់ ហើយ​មិន​បាន​សង្ស័យ​អ្វី​ឡើយ។

រហូត​ថ្ងៃមួយ​ប៉ូលិស​ល្បាតបាន​ចូល​មក​សួរនាំ​រហូត​ឆែកឆេរ​បន្ទប់​។ ព្រោះ​គេ​ជឿ​ថា​មន្ត្រី​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​ ហើយ​អតិថិជន​នឹង​មិន​អាច​បន្ទោស​គាត់​ថា​មិន​បាន​ធ្វើ​តាម​សំណើ​នោះ​ទេ។ បន្ទាប់មកម្ចាស់សណ្ឋាគារបានបើកបន្ទប់ស្វែងរក។​ តាម​ការ​វិភាគ​របស់​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ លោក Ning អាច​ជា​ចោរ។ គាត់​បាន​ប្រើ​បន្ទប់​​ដើម្បី​ទុក​របស់​ដែល​លួចគេ ហើយងាយស្រួលរត់គេចពីអាជ្ញាធរ។

បន្ទាប់ពីការត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ប៉ូលិស​បាន​រក​ឃើញ​ថា វត្ថុ​នៅ​ក្នុង​បន្ទប់​របស់ Ning សុទ្ធ​តែ​ជា​ទ្រព្យ​សម្បត្តិ​ដែល​លួចគេ។ ដោយសារ​ហេតុ​នេះ​ហើយ ទើប​ប៉ូលិស​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចាប់​ខ្លួន​លោក។

នៅក្នុង​ការ​ស៊ើប​អង្កេត​ប៉ូលិស​បាន​ដឹង​ថា​ លោក Ning ធ្វើ​ការ​ជា​ចោរ​ដើម្បី​ចិញ្ចឹម​ជីវិត។ ចាកចេញពីសាលានៅក្មេង ចូល​និង​ចេញ​ពី​ពន្ធនាគារ​៤​លើក​ក្នុង​នោះ​៣​លើក​ជា​ចោរ​គាស់​ផ្ទះ។ ទោសជាប់ពន្ធនាគារយូរបំផុតគឺ ១៥ ឆ្នាំ។​ ពេល បុរស Ning មានអាយុជាង៤០ឆ្នាំ ហើយបានជាប់ពន្ធនាគារជាង២០ឆ្នាំ មកទល់នឹងកន្លះឆ្នាំមុន ភ្លាមៗបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ។ គាត់​បាន​សម្លឹង​មើល​ផ្ទះ​ល្វែង​ប្រណីត​មួយ និងបាន​ក្លែង​ខ្លួន​ជា​អ្នក​លក់​វត្ថុ​បុរាណ​ដើម្បី​ទាក់​ទង​ក្រុម​គ្រួសារ​ផ្សេង​ៗ​បន្ទាប់​មក​ធ្វើ​សកម្មភាព​លួច។ ពួកគេបានជួលបន្ទប់មួយនៅក្នុងសណ្ឋាគារក្បែរនោះ ដើម្បីទុករបស់របរដែលគេលួច។ ដោយ​លក់​របស់​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ដើម្បី​រក​ប្រាក់​សម្រាប់​ការ​រស់នៅ និង​ចំណាយ។

​យ៉ាងណាមិញ បើ​តាម​ព័ត៌មាន​អំពី​បន្ទប់​ជួល​របស់​លោក មានទ្រព្យសម្បត្តិជាង ២០ មុខ ដែលមានតម្លៃសរុបរហូតដល់ ១០០,០០០យន់ ដោយមិនរាប់បញ្ចូលទំនិញដែលគាត់បានលក់ពីមុននោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតមិត្តប្រុសកូនក្រមុំនៅចិន​ ជូនអំណោយជាលុយសុទ្ធក្នុងន័យដាក់បណ្ដាសា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៤ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៦ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១១ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម