ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ជិតសម្រេចបានមែនទែនហើយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ជឿជាក់ថា កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាស ចាប់យកពីអ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហារកាលពីខែមុន គឺជិតសម្រេចបានមែនទែនហើយ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ក៏អះអាងដែរថា “កិច្ចព្រមព្រៀងបែបនេះ ឈានមកកាន់តែកៀកជាងពេលណាណាទាំងអស់ ហើយយើងនៅតែមានក្ដីសង្ឃឹម ប៉ុន្តែក៏នៅតែមានការងារដែលត្រូវធ្វើផងដែរ”។
មនុស្សប្រហែល២៤០នាក់ ត្រូវបានចាប់ពង្រត់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដោយក្នុងអំឡុងពេលនោះ មានជនជាតិអ៊ីស្រាអែលប្រមាណ ១,២០០ នាក់ត្រូវបាត់បង់ជីវិត ។

ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីននិយាយថា មនុស្ស ១,៣០០០ នាក់នៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ ក្នុងយុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ។
ពាក់ព័ន្ធរឿងចំណាប់ខ្មាំងនេះដែរ ប៉ុន្មានថ្ងៃចុងក្រោយ មានព័ត៌មានជាច្រើនបានចុះផ្សាយអំពីកិច្ចព្រមព្រៀងធានាការដោះលែងចំណាប់ខ្មាំងដែលខិតជិតមកដល់ រួមទាំងព័ត៌មានចេញពីប្រទេសកាតា ដែលជាតួអង្គសំខាន់ ក្នុងការធានាដោះលែងចំណាប់ខ្មាំង ៤ នាក់កាលពីខែមុនផងដែរ ។
ឥឡូវ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានធ្វើដំណើរទៅកាន់ប្រទេសកាតាហើយ ដែលជាកន្លែងការចរចាចំណាប់ខ្មាំងកំពុងត្រូវបានសម្រុះសម្រួល និងជាមូលដ្ឋានរបស់ថ្នាក់ដឹកនាំនយោបាយក្រុមហាម៉ាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល រកឃើញសពចំណាប់ខ្មាំង នៅក្បែរមន្ទីរពេទ្យ al Shifa
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


