ព័ត៌មានអន្ដរជាតិ
ស្រ្តីប៉ាឡេស្ទីន៦០នាក់ ស្ថិតក្នុងចំណោមអ្នកទោសទាំង៣០០នាក់ ដែលអ៊ីស្រាអែល នឹងដោះលែង
ក្នុងចំណោមបញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីនទាំង៣០០នាក់ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌អ៊ីស្រាអែល គឺរួមមានអ្នកទោសស្រីប្រហែល៦០នាក់ ហើយភាគច្រើនក្នុងចំណោមអ្នកទាំងនោះ គឺត្រូវបានចាប់ខ្លួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។

ការចោទប្រកាន់ភាគច្រើនប្រឆាំងនឹងពួកគេ គឺមានចាប់ពីការបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ការជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែលដោយគ្មានលិខិតអនុញ្ញាត គប់ដុំថ្ម កាន់កាប់អាវុធ និងបង្កការខូចខាតនានា។
សូមបញ្ជាក់ថា បញ្ជីដែលបង្ហោះនោះ រួមមានទាំងឈ្មោះ អាយុ និងបទល្មើសរបស់អ្នកដែលនឹងត្រូវដោះលែង ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកជាប់ឃុំតែ១៥០នាក់ប៉ុណ្ណោះ ដែលគេរំពឹងថា នឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូង។
នៅថ្ងៃពុធ ទី២២ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល បានអនុម័តក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងខ្លះពីតំបន់ហ្គាហ្សា។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


