ព័ត៌មានអន្ដរជាតិ
យន្តហោះគ្មានមនុស្សបើករបស់ យេម៉ែន វាយប្រហារនាវាចម្បាំងអាមេរិក នៅសមុទ្រក្រហម
នាវាចម្បាំងអាមេរិក ដែលកំពុងធ្វើដំណើរកម្សាន្តនៅសមុទ្រក្រហម បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បន្ទាប់ពីវាព្យាយាមវាយប្រហារពីក្រុមឧទ្ទាម ហ៊ូធី របស់ប្រទេសយេម៉ែន។

យោងតាមទីបញ្ជាការកណ្តាលរបស់អាមេរិក បានឲ្យដឹងថា នាវាចម្បាំងអាមេរិក USS Thomas Hudner ដែលធ្វើដំណើរតាមសមុទ្រក្រហម បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបាញ់ចេញពីទឹកដីកាន់កាប់ដោយក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ក្រោយព្យាយាមវាយប្រហារនាវាអាមេរិកក្រុមឧទ្ទាម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ងបានប្រកាសថា ខ្លួននឹងបន្តជួយប៉ាឡេស្ទីន រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank ត្រូវបានបញ្ឈប់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ គំរាមប្លន់កប៉ាល់ថែមទៀត នៅសមុទ្រក្រហម
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


