ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី គំរាមវាយប្រហាររាល់កប៉ាល់ ដែលធ្វើដំណើរទៅ អ៊ីស្រាអែល
កងកម្លាំង ហ៊ូធី បានគំរាមកំណត់គោលដៅលើកប៉ាល់ទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហើយស្នើដល់ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ កុំធ្វើពាណិជ្ជកម្មជាមួយប្រទេសនេះឲ្យសោះ។

អ្នកនាំពាក្យកងកម្លាំង Houthi បានព្រមានកាលពីថ្ងៃទី៩ខែធ្នូថា “ប្រសិនបើហ្គាហ្សា មិនទទួលបានស្បៀងអាហារនិងថ្នាំសង្កូវចាំបាច់ទេនោះ កប៉ាល់ទាំងអស់នៅក្នុងសមុទ្រក្រហម ដែលធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែអ៊ីស្រាអែល នឹងក្លាយជាគោលដៅរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងជាក់ជាមិនខាន ដោយមិនខ្វល់ថាប្រទេសណាជាម្ចាស់កប៉ាល់នោះទេ”។
អ្នកនាំពាក្យដដែលបន្ថែមថា កប៉ាល់ទាំងអស់ដែលឆ្ពោះទៅកំពង់ផែអ៊ីស្រាអែល ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមនិងសមុទ្រអារ៉ាប់ ហើយបានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ កុំធ្វើពាណិជ្ជកម្មជាមួយកំពង់ផែអ៊ីស្រាអែលឲ្យសោះ។

សូមបញ្ជាក់ ក្រុមហ៊ូធី គឺជាចលនាតស៊ូមួយដឹកនាំដោយអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។ កងកម្លាំងនៅក្នុងចលនាតស៊ូនេះ តែងតែវាយប្រហារលើមូលដ្ឋានអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា របស់ក្រុមហាម៉ាស លើអ៊ីស្រាអែលភាគខាងត្បូង មក។
កងកម្លាំង ហ៊ូធី បានវាយប្រហារ និងចាប់យកកប៉ាល់ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលជាច្រើនគ្រឿង នៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ដែលជាផ្លូវទឹក មានពាណិជ្ជកម្មប្រេងពិភពលោកឆ្លងកាត់។ លើសពីនេះ ក្រុមហ៊ូធី បានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកសំដៅលើអ៊ីស្រាអែលទៀតផង។ ក្រុមប្រដាប់អាវុធនេះនិយាយថា សកម្មភាពរបស់ពួកគេ គឺមានបំណងបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន។

កប៉ាល់ដឹកទំនិញចំនួន៣គ្រឿង ត្រូវបានវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិកាលពីសប្តាហ៍មុន ជាហេតុជំរុញឲ្យនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង បង្ខំចិត្តចូលធ្វើអន្តរាគមន៍។
កាលពីខែមុន កងកម្លាំង ហ៊ូធី ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន និងឆ្នេរសមុទ្រក្រហម ក៏បានចាប់យកកប៉ាល់ដែលគ្រប់គ្រងដោយអង់គ្លេសដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


