ព័ត៌មានអន្ដរជាតិ
កាតា ថា ឱកាសនៃបទឈប់បាញ់នៅហ្គាហ្សា កាន់តែខើចទៅៗ
នាយករដ្ឋមន្ត្រីកាតានិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា កំពុងធ្វើឲ្យលទ្ធភាពនៃបទឈប់បាញ់ថ្មី កាន់តែខើចទៅៗ។

ថ្លែងក្នុងវេទិកា ដូហា កាលពីថ្ងៃអាទិត្យទី១០ខែធ្នូ ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani មានបន្ទូលថា ប្រទេសកាតា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដាក់សម្ពាធលើភាគីទាំងពីរ ឲ្យឈានដល់បទឈប់បាញ់ថ្មីមួយ។
រដ្ឋឈូងសមុទ្រមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាអំពីការផ្អាកបាញ់រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កាលពីចុងខែវិច្ឆិកា ដែលអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា “សង្គ្រាមកំពុងប្រព្រឹត្តទៅយ៉ាងពេញបន្ទុក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ភេរវករហាម៉ាសរាប់សិបនាក់បានចុះចាញ់ ហើយដាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យអ្នកប្រយុទ្ធវីរជនរបស់យើង។ នេះគឺជាការចាប់ផ្តើមនៃទីបញ្ចប់សម្រាប់ក្រុមហាម៉ាស”។
រឿងនេះកើតឡើង ស្របពេលវិបត្តិមនុស្សធម៌នៅហ្គាហ្សា កាន់តែធ្ងន់ធ្ងរទៅៗ ខណៈទីភ្នាក់ងារសុខភាព ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត ១៨០០០ នាក់ត្រូវបានសម្លាប់ គិតត្រឹមពេលនេះ។

ងាកទៅសន្និសីទនៅទីក្រុង ដូហា លោក Philippe Lazzarini ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) គូសបញ្ជាក់ថា តំបន់នេះបានក្លាយទៅជា នរកនៅលើផែនដីបាត់ទៅហើយ ជាមួយស្ថានភាពដ៏អាក្រក់បំផុត ដែលលោកមិនធ្លាប់ឃើញសោះ។
ខណៈកិច្ចប្រជុំកំពុងធ្វើឡើងក្នុងទីក្រុងដូហា, ការប្រយុទ្ធគ្នានៅភាគខាងត្បូងតំបន់ហ្គាហ្សា នៅតែបន្តផ្ទុះឡើង។ ទីក្រុង Khan Younis ជាកន្លែងដែលមនុស្សត្រូវបានគេប្រាប់ឲ្យជម្លៀសទៅ ដើម្បីគេចពីការប្រយុទ្ធគ្នានៅភាគខាងជើង ឥឡូវនេះក៏កំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក យល់ព្រម លក់ អាវុធ ជាបន្ទាន់ ទៅ ឲ្យ អ៊ីស្រាអែល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


