ព័ត៌មានអន្ដរជាតិ
គ្រួសារមួយនៅប៉ាណាម៉ា ខឹងយ៉ាងខ្លាំង ក្រោយបើកមឈូសចុងក្រោយ បែរមិនឃើញសពកូន
ឪពុករបស់កុមារគឺលោក Duvier Alexander Moral បាននិយាយថា កូនស្រីរបស់គាត់កើតនៅថ្ងៃទី ១០ ខែតុលានៅទីក្រុងប៉ាណាម៉ា សាធារណរដ្ឋប៉ាណាម៉ា ហើយក្រោយមកបានតែ៣ថ្ងៃប៉ុណ្ណោះ គ្រួសារក៏បានទទួលដំណឹងដ៏ក្រៀមក្រំថាទារកស្លាប់។
ទោះយ៉ាងណាក៏ដោយ ដោយសារការតវ៉ាដែលបានអូសបន្លាយអស់ជាច្រើនសប្តាហ៍ ជាលទ្ធផលផ្លូវជាច្រើនត្រូវបានបិទ។ ដូច្នេះសពទារកមិនអាចដឹកទៅស្រុកកំណើតធ្វើបុណ្យបានតាមការស្នើសុំរបស់ក្រុមគ្រួសារភ្លាមៗនោះទេ។

ក្រោយមកនៅ ថ្ងៃទី១៤ ធ្នូ ខាងមន្ទីរពេទ្យបានបញ្ជូនសពទៅឲ្យក្រុមគ្រួសារ។ ពួកគេគ្រោងនឹងរៀបចំពិធីបុណ្យសពឲ្យបានឆាប់។ ប៉ុន្តែនៅពេលដែលម្តាយរបស់លោក Duvier បានត្រួតពិនិត្យមឈូសគាត់បានរកឃើញថា រូបរាងសពមិនដូចទារកសូម្បីតែបន្តិចណាឡើយ។ បន្ទាប់ពីពិនិត្យរួចក្រុមគ្រួសារប្រាកដណាស់ថា មឈូសនោះគ្រាន់តែជាតុក្កតា ទើបធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍តក់ស្លុត និងមានកំហឹងលើគ្រូពេទ្យយ៉ាងខ្លាំង។
លោក Duvier និយាយ “ខាងក្រុមគ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំស្លាប់បីថ្ងៃបន្ទាប់ពីកើត។ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងទេ។ តើពួកគេកំពុងលេងសើចជាមួយយើងឬ”?
ដោយឡែក លោក Carlos Ivan Gonzalez Morales ជាពូរបស់ក្មេងស្រីដែលបានស្លាប់ បាននិយាយដោយក្តីសោកស្ដាយ “ពួកយើងមានអារម្មណ៍ថា ពួកយើងត្រូវបានគេចំអកចំពោះការឈឺចាប់។ យើងកំពុងអំពាវនាវរកយុត្តិធម៌។ ហើយពិតជាចង់ស្វែងរកទារកពិតប្រាកដ”។
បន្ទាប់មក ក្រុមគ្រួសារបានសុំមើលសំបុត្រកំណើតពីមន្ទីរពេទ្យ ប៉ុន្តែរកមិនឃើញភស្តុតាងដែលបានកត់ត្រាទុកនោះទេ។ ទន្ទឹមនឹងនេះដែរ លោក Lucy Cordoba ជាមន្ត្រីការពារសិទ្ធិកុមារប្រចាំតំបន់ លោកបានស្នើឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីកំណត់ថា តើទារកនោះពិតជាបានស្លាប់ឬអត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រពន្ធលួចលាក់ផិតក្បត់ជាង១២ឆ្នាំ ទើបដឹងការពិតពេលនាងមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


