ព័ត៌មានអន្ដរជាតិ
ទីបំផុត អាមេរិកនិងអង់គ្លេស រួមកម្លាំងគ្នា បើកការសងសឹកក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន
តាមការចុះផ្សាយរបស់ The Times នៅថ្ងៃសុក្រទី១២ខែមករា, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយ៉េមែនហើយ ក្រោយចលនាគាំទ្រដោយអ៊ីរ៉ង់នេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។

ដោយឡែក យោងតាម BBC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានសម្រេចពួតដៃជាមួយអាមេរិកដើម្បីប្រយុទ្ធជាមួយក្រុមហ៊ូធី ហើយរឿងនេះ ក៏ឆ្លងកាត់ការយល់ព្រមពីគណៈរដ្ឋមន្ត្រីដែរ។
បច្ចុប្បន្ន ចក្រភពអង់គ្លេសមាននាវាចម្បាំងចំនួន៣គ្រឿង៖ HMS Diamond, HMS Lancaster និង HMS Richmond កំពុងឈរជើងនៅក្នុងតំបន់ស្រាប់ ដូចនេះមានន័យថា ប្រតិត្តិការសងសឹក ច្បាស់ជាប្រព្រឹត្តទៅដោយរលូន។
ស្របពេលជាមួយគ្នានោះ Reuters ផ្សាយថា ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការវាយប្រហារនៅប្រទេសយេម៉ែនផងដែរ។ ក្រសួងប្រកាសថា ខ្លួនបានបាញ់មីស៊ីលចេញពីយន្តហោះ នាវា និងនាវាមុជទឹក ទៅលើរោងចក្រនិងឃ្លាំងអាវុធរបស់ក្រុមហ៊ូធី។

កាលពីថ្ងៃពុធទី១០ខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសព្រមានថា សម្ព័ន្ធមិត្តទាំងពីរ ទ្រាំលែងបានហើយ ពោលគឺនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ទៅលើក្រុមឧទ្ទាម ហ៊ូធី បន្ទាប់ពីចលនានេះ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមកទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។
ការវាយប្រហារកាលពីថ្ងៃអង្គារទី៩របស់ក្រុមហ៊ូធី គឺជាការវាយប្រហារលើកទី២៦ លើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។ ទង្វើកាន់តែគឃ្លើននេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។
ការវាយប្រហារ បានគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក និងអង់គ្លេស ទ្រាំលែងបានហើយ ត្រូវបង្ខំចិត្ត ប្រើធម៌ក្តៅ លើក្រុមហ៊ូធី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


