Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ព និងស្ដេច ៣ អង្គក្នុងប្រវត្តិសាស្ត្រចិន ល្បីទាំងខាងសឹកសង្គ្រាម ព្រះភ័ក្រក៏សង្ហាក្រៃលែង

បានផុស

នៅ

នៅក្នុងប្រវត្តិសាស្ត្រចិន ព្រះអង្គម្ចាស់ និងអធិរាជជាច្រើនអង្គ មិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងមានរូបរាងសង្ហា និងទាក់ទាញភ្នែកប្រជានុរាស្រ្តទូទាំងប្រទេស។ ភាពស្រស់ស្អាតរបស់ទ្រង់ បានឆ្លាក់ចូលទៅក្នុងប្រវត្តិសាស្ត្រ ខណៈដែលអង្គខ្លះ ថែមទាំងត្រូវបានគេចាត់ទុកថា ជានិមិត្តសញ្ញានៃភាពស្រស់ស្អាតរបស់បុរសៗ នៅសម័យកាលនោះថែមទៀតផង។

ព្រះអង្គម្ចាស់ និង​អធិរាជ​ដ៏​សង្ហា​ទាំង​៣​អង្គ​ក្នុង​ប្រវត្តិសាស្ត្រ​ចិនទាំង៣អង្គ មានចំណុចរួមធំបំផុតគឺជារូបរាងដ៏ល្អឥតខ្ចោះរបស់ទ្រង់នីមួយៗ។

១ Gao Changgong មេទ័ពចិននៃរាជវង្ស Qi ខាងជើង ឆ្នាំ​ ៥៤១ ដល់ ៥៧៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Gao Changgong ឈ្មោះផ្លូវការគឺ Gao Su ឬ Gao Xiaoguan​ ទ្រង់គឺជាព្រះអង្គម្ចាស់ និងជាមេទ័ពនៃរាជវង្ស Qi ភាគខាងជើង ដែលត្រូវបានផ្តល់ឋានៈជាស្តេចនៅ Lanling County ភាគខាងត្បូង Shandong ដូច្នេះទ្រង់ត្រូវបានគេស្គាល់ថាជាព្រះអង្គម្ចាស់នៃ Lanling ។​ មិនត្រឹមប៉ុណ្ណឹងទេ រាជបុត្រាអង្គនេះគឺជាចៅប្រុស និងជាកូនប្រុសរបស់រាជវង្ស Wei ភាគខាងកើតពីរជំនាន់គឺ Cao Huan និង Cao Cheng ដែលហៅថាអធិរាជ Qi ភាគខាងជើង Wenxuan អធិរាជ Cao Yang ជាពូរបស់ទ្រង់។

យោងតាមសៀវភៅ Northern Qi និង Northern History បានចារក្នុងប្រវត្តិសាស្រ្តថា Gao Changgong មានរូបរាងទន់ភ្លន់ ប៉ុន្តែខាងក្នុងរឹងមាំ ថែមទាំងមានទឹកដមសម្លេងដ៏ពិរោះ និងរូបរាងដ៏ស្រស់សង្ហា ដែលធ្វើឲ្យនារីៗច្រណែននឹងបុរសសង្ហាម្នាក់នេះ។ តាម​សៀវភៅ​និទាន​របស់ Sui Duong និង​សៀវភៅ Old Tang រូបរាង​របស់ Gao Changgong មានសំបុរស្បែក​ស​ស្អាត​ដូច​មនុស្ស​ស្រី ហើយ​ដើម្បី​ឈ្នះសត្រូវ ទ្រង់បានបន្លំខ្លួនជាមនុស្សស្រីរាល់​ពេល​ដែលចូលទៅក្នុងសមរភូមិ។

លើសពីនេះទៀត Gao ជាមេទ័ពម្នាក់ ឧស្សាហ៍ព្យាយាម សូម្បីតែកិច្ចការតូចតាចក៏ដោយ។ ទ្រង់មានប្រជាប្រិយភាពជាមួយទាហានក្រោមការបញ្ជា រាល់ពេលដែលមានម្ហូបឆ្ងាញ់ ឬសូម្បីតែផ្លែឪឡឹកពីរបីក៏ដោយ​ ក៏ទ្រង់តែងចែករំលែកដល់មេទ័ពផ្សេងៗ។ ជាច្រើនលើកច្រើនសារ ទាហានតែងបង្កបញ្ហា ប៉ុន្តែវីរបុរសរបស់ចិនរូបនេះ តែងតែទុកវាចោលហើយមិនស្តីបន្ទោសសូម្បីតែបន្តិចណាឡើយ។ ទឹកចិត្តល្អនេះហើយដែលធ្វើឲ្យទ័ព Gao ក្លាយជាបុគ្គលឆ្នើមបំផុតរបស់ប្រជាជនចិនទាំងប្រុស-ស្រីនាសម័យនោះ។

២ អធិរាជ Taizong រាជវង្សថាងឆ្នាំ ៥៩៨ ដល់ ៦៤៩

Taizong មានព្រះនាមពិតថា Li Shimin​ គឺជាអធិរាជទីពីរនៃរាជវង្សថាងក្នុងប្រវត្តិសាស្ត្រចិន។ ព្រះអង្គសោយរាជ្យពីឆ្នាំ ៦២៦ ដល់ឆ្នាំ ៦៤៩ ដោយមានរជ្ជកាលតែមួយព្រះនាមប៉ុណ្ណោះ។ ទ្រង់ជា​អធិរាជ​ដ៏​ប៉ិនប្រសប់​មួយ​រូប​ដែល​បាន​បង្កើត​ភាពរុងរឿង​របស់​មហា​ថាងដល់ប្រជានុរាស្រ្ត។

តាំងពីក្មេងមក Li Shimin​ បង្ហាញសមត្ថភាពពូកែក្បាច់គុណ ពូកែខាងដឹកនាំទ័ព ប្រើបច្ចេកទេសសឹកសង្រ្គាម ហើយក្លាហានខ្លាំង មិនខ្លាចរឿងគ្រោះថ្នាក់បំផុត ពេលវាយលុកដូចព្យុះ។ នៅពេលអធិរាជរូបនេះមានព្រះជន្មត្រឹមតែ ១៨វស្សា ទ្រង់កាន់អំណាចយោធានៅក្នុងដៃ ដោយបានយកឈ្នះលើមេទ័ពដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមជាច្រើនដូចជា Li Jing, yuchi gong និង qin shubao។

៣ Gaozong​រាជវង្ស Qianlong ឆ្នាំ ១៧១១ ដល់ ១៧៩៩

Gaozong​ គឺជាអធិរាជទីប្រាំមួយនៃរាជវង្ស Qing និងជាអធិរាជ Manchu ទីបួន​។ ក្នុង​រជ្ជកាល​របស់​ព្រះអង្គ បាន​ប្រើ​ឈ្មោះ​រជ្ជកាល Qianlong ដូច្នេះ​ព្រះអង្គ​ក៏​ត្រូវ​បាន​គេ​ហៅថា​អធិរាជ Qianlong ដែរ។ ទ្រង់គឺជាអធិរាជមួយអង្គដែលដាក់ព្រះកាយយ៉ាងខ្លាំងចំពោះនយោបាយនៃតុលាការ ហើយបានលុបបំបាត់របបនយោបាយដ៏ឃោរឃៅរបស់អធិរាជ yongzheng ដោយជំនួសដោយគោលនយោបាយអត់ឱន និងអធ្យាស្រ័យ។ Qianlong ភាគច្រើនបានទទួលមរតករបបសេដ្ឋកិច្ច និងនយោបាយរបស់អធិរាជ kangxi និងអធិរាជ yongzheng​ ជាពិសេសអនុវត្តគោលនយោបាយយ៉ាងហ្មត់ចត់ឥតលំអៀង។ គោលនយោបាយទាំងនេះបាននាំរាជវង្ស Qing ដល់ចំណុចកំពូលនៃការអភិវឌ្ឍន៍ ក្នុងពេលដែលប្រទេសនៅក្រោម Qianlong បានចាប់ផ្តើមចូលទៅក្នុងសម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ។

ក្នុងកំឡុងរាជវង្ស Qing ការផ្លាស់ប្តូរជុំវិញពិភពលោកកាន់តែមានភាពស្និទ្ធស្នាលជាងមុន ហើយរាជវាំងឬទីក្រុងហាមឃាត់ (Forbidden City) បានចាប់ផ្តើមមានរូបរាងរបស់ជនបរទេសជាច្រើនចូលមកទឹកដីចិន។ ដូច្នេះហើយ ក្នុងរជ្ជកាលរបស់ Qianlong លោក Giuseppe Castiglione ដែលជាវិចិត្រករលោកខាងលិចបានគូររូបបញ្ឈររបស់ទ្រង់បន្សល់ទុកនូវឯកសារដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ គាត់បានគូរគំនូរ អធិរាជ Qianlong ក្នុងសំលៀកបំពាក់រដូវរងាយ៉ាងឥតខ្ចោះបំផុត។

តាមរយៈរូបភាពនេះ យើងអាចឃើញរូបរាងពិតរបស់អធិរាជអង្គអាច Qianlong ទោះបីជាមិនដូចតួសម្តែងក្នុងរឿងនាបច្ចុប្បន្នក៏ដោយ ប៉ុន្តែទ្រង់មានចរិតជាបុរសដែលមានប្រាជ្ញាបំផុតនាសម័យកាលដ៏រុងរឿងនៃប្រវត្តិសាស្ត្រ​ចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ច្បាស់ៗ ពីសមាសធាតុពិត​ មេទ័ពខ្លាទាំង ៥ របស់ លាវ ប៉ី ក្នុងប្រវត្តិសាស្ត្រ​​ សាមកុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤៣ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម