ព័ត៌មានអន្ដរជាតិ
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
គេហទំព័រ ladbible បានបង្ហាញពីរូបថតបុរាណមួយសន្លឹកលើបណ្ដាញអ៊ីនធឺណិត ដែលថតនៅលើឆ្នេរ Cornwall ក្នុងឆ្នាំ ១៩៤៣ ហើយលេចចេញនៅមនុស្សប្រុសម្នាក់ ក្នុងដៃរបស់គាត់ដូចជាកាន់នូវទូរស័ព្ធដៃមួយគ្រឿង ក្នុងកម្មសកម្មភាពកំពុងផ្ញើរសារទៅកាន់នរណាម្នាក់។
តាមរយៈរូបភាពមួយនេះ តាមពិតវាបានចែកចាយលើកដំបូងក្នុងឆ្នាំ២០១៨ ដែលបុរសម្នាក់ឈ្មោះ Stuart Humphryes បានចែករំលែកវាទៅក្នុង Twitter ដោយដាក់ខេបសិនថា នោះគឺជារូបថតរបស់ “កម្មករសង្គ្រាមអង់គ្លេស រត់គេចខ្លួនទៅមាត់សមុទ្រ”។ ប៉ុន្តែ ប្រសិនបើអ្នកពង្រីកខ្លួនបុរសក្នុងឈុតពណ៌ត្នោតឈរអោនមុខកណ្តាលរូបថត អ្នកអាចនឹងឃើញអ្វីដែលមិនធម្មតា។ វាហាក់ដូចជាបុរសម្នាក់នេះកំពុងសម្លឹងមើលអ្វីមួយនៅក្នុងដៃរបស់គាត់ ហើយមនុស្សជាច្រើនគិតថាគឺជាទូរស័ព្ទ។ ប៉ុន្តែចំណុចគឺ ទូរសព្ទត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជិត ៤០ ឆ្នាំបើគិតមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីរូបភាពនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អ្នកលេងអ៊ីនធឺណិតបានវិភាគលើអ្វីដែលបុរសម្នាក់នេះកាន់ក្នុងដៃ ហើយរូបភាពនេះគឺជាព័ស្តុតាងបញ្ចាក់ថា ការធ្វើដំណើរពេលវេលាពិតជាអាចមានមែន។ ក្នុងនោះមានមតិមួយចំនួនរបស់មហាជនក្នុងបណ្ដាញអ៊ិនធើណេតបានបញ្ចេញមតិថា “បុរសនេះហាក់ដូចជាកំពុងផ្ញើសារ តើគាត់ជាអ្នកធ្វើដំណើរតាមពេលវេលា មកកាន់ទីកន្លែងនេះមែនទេ?”
ទោះយ៉ាងណាក៏ដោយ មានមតិខ្លះបាននិយាយបែបកំប្លែងថា ចាប់បានជ្រុងល្អណាស់! វាច្បាស់ណាស់ថាបុរសនៅក្នុងរូបភាព គឺជាពេលដែលអ្នកទេសចរកំពុងធ្វើដំណើរពិនិត្យមើលឧបករណ៍ចល័តរបស់គាត់តែប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងទៀតទៀតថា ប្រហែលជាគាត់កំពុងតែបង្វិលនាឡិកា។ ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនទៀត ផ្ដោតសំខាន់ទៅលើលទ្ធភាពនៃទូរស័ព្ទចល័តដែលត្រូវបានប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ហើយនឹងសំលៀកបំពាក់របស់អ្នកធ្វើដំណើរតាមពេលវេលា។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកភ្នែកនោះទេ នៅពេលដែលជារឿយៗតែលេចចេញនូវរូបភាព Time Traveler ឬអ្នកធ្វើដំណើរតាមពេលវេលាលើបណ្ដាញអ៉ិនធើណេត រហូតកើតជាការសង្ស័យថា ពិតជាមានរឿងរ៉ាវនៃការឆ្លងភពពិតមែនឬទេ។ ថ្វីបើគ្មានព័ស្តុតាងបញ្ចាក់ច្បាស់លាស់មែនពិត ប៉ុន្តែនៅតែមានមនុស្សជាច្រើនថាលើលោកនេះប្រាកដជាមានរឿងចម្លែកៗបែបនេះកើតឡើងពិតមែន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ប្រេស៊ីល ម្នាក់ត្រូវគ្រាប់កាំភ្លើងបៀមក្នុងខួរក្បាល ៤ ថ្ងៃតែមិនស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


