ព័ត៌មានអន្ដរជាតិ
កូនលោក Duterte ថា ប្រធានាធិបតីហ្វីលីពីន ជា មនុស្សខ្ជិល គួរលាលែងតំណែង
នៅក្នុងជម្លោះកាន់តែរីកធំរវាងគ្រួសារមានអំណាចនយោបាយទាំងពីរ, លោក Sebastian Duterte ដែលត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីន Rodrigo Duterte បានជំរុញឲ្យប្រធានាធិបតី Ferdinand Marcos Jr លាលែងពីតំណែង ដោយហៅគាត់ថាជាមនុស្សខ្ជិល។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី២៨ខែមករា។

លោក Marcos បានសហការជាមួយកូនស្រីលោក Duterte ឈ្មោះ Sara ដោយយកនាងធ្វើជាអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២ ប៉ុន្តែក្រោយមក សម្ព័ន្ធភាពគ្រួសារទាំងពីរហាក់បែកបាក់ ពេលប្រធានាធិបតីថ្មី ងាកចេញពីគោលនយោបាយប្រឆាំងគ្រឿងញៀន និងគោលនយោបាយបរទេសរបស់អ្នកកាន់តំណែងមុន។
លោក Sebastian ដែលជាអភិបាលក្រុង Davao បាននិយាយក្នុងវេទិកាថ្នាក់ដឹកនាំមួយថា ពេលដែលយុទ្ធនាការឪពុករបស់ខ្លួនថមថយ ស្រាប់តែករណីឧក្រិដ្ឋកម្ម បានរើបឡើងសាជាថ្មី។
ពាក់ព័ន្ធការបើកដៃឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានយោធា រួមទាំងនៅជិតកោះតៃវ៉ាន់ផងដែរនោះ លោកក៏បានចោទប្រកាន់លោក Marcos ពីបទបង្កគ្រោះថ្នាក់ដល់ប្រជាជនហ្វីលីពីនស្លូតត្រង់ ដោយអនុញ្ញាតឲ្យអាមេរិកចូលប្រទេសផងដែរ។

មិនត្រឹមប៉ុណ្ណឹង លោក Sebastian ថែមទាំងជំទាស់ចំពោះសេចក្តីសម្រេចរបស់លោក Marcos ក្នុងការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញជាមួយពួកឧទ្ទាមកុម្មុយនិស្តផងដែរ ដោយនិយាយថា លោក Marcos មិនបានដឹងអ្វីទាំងអស់អំពីទុក្ខលំបាករបស់ប្រជាជនដែលរស់នៅក្នុងតំបន់ធ្លាប់ជាមូលដ្ឋានរបស់ពួកឧទ្ទាម។ អ្នកខ្ជិលណាស់! នេះជាមូលហេតុដែលយើងមិនសប្បាយចិត្ត”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗទេ ពីការិយាល័យរបស់ប្រធានាធិបតី Marcos ហើយរឿងនេះ កើតឡើងមុនពេលលោក Marcos ចូលរួមការជួបជុំ ដែលដឹកនាំដោយរដ្ឋាភិបាលក្នុងរដ្ឋធានីម៉ានីល ដើម្បីប្រមែប្រមូលការគាំទ្រសម្រាប់យុទ្ធនាការ “New Philippines” ឈានទៅរកការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
សម្ព័ន្ធភាពរបស់លោក Marcos ជាមួយគ្រួសារ Duterte ពិតជាមានសារៈសំខាន់ចំពោះជ័យជម្នះជាប្រធានាធិបតីរបស់គាត់ ដូច្នេះទំនាក់ទំនងរបស់ពួកគេអាចមានឥទ្ធិពលទៀត ក្នុងការទាញសំឡេងគាំទ្រមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ និងការបោះឆ្នោតសភាឆ្នាំ២០២៥៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតី ហ្វីលីពីន នឹងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការជាមួយ ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


