Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ប្តេជ្ញាកម្ទេចចោល ប្រទេសកូរ៉េខាងត្បូង 

បានផុស

នៅ

ស្របពេលទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងសេអ៊ូល ធ្លាក់ចុះដល់កម្រិតទាបបំផុតនោះ លោក គីម ជុងអ៊ុន បានប្តេជ្ញាថា គ្មានអ្វីត្រូវស្ទាក់ស្ទើរឡើយ កូរ៉េខាងជើង នឹងកម្ទេចប្រទេសកូរ៉េខាងត្បូងចោល ប្រសិនបើខ្លួនរងការវាយប្រហារពិតមែន។

លោក គីម ជុងអ៊ុន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំនេះ ប្រទេសកូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានប្រកាសក្តែងៗ ចាត់ទុកកូរ៉េខាងត្បូងជា “សត្រូវធំ” ហើយថែមទាំងកាត់ផ្តាច់ទំនាក់ទំនងមួយចំនួន និងគំរាមផ្ទុះសង្រ្គាមទៀតផង បើទឹកដីរបស់ខ្លួនត្រូវបានគេរំលោភសូម្បីមួយមិល្លីម៉ែត្រ។

តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ KCNA នៅថ្ងៃសុក្រទី៩ខែកុម្ភៈ, លោក គីម និយាយថា “ប្រសិនបើសត្រូវហ៊ានប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើងមែន យើងនឹងសម្រេចចិត្តយ៉ាងអង់អាច ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្រ្ត ហើយមិនស្ទាក់ស្ទើរឡើយក្នុងការប្រើគ្រប់អំណាច ដើម្បីកម្ទេចពួកគេ។ ​សន្តិភាព​មិន​មែន​ជា​រឿងដែល​ត្រូវស្នើ​សុំ​ឬ​ដោះដូរ​តាម​រយៈ​ការ​ចរចា​នោះ​ទេ”។

លោកគីម ធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលប្រារព្ធខួបនៃការបង្កើតយោធារបស់ប្រទេស ហើយវោហាសាស្រ្តនេះ ធ្វើឲ្យគេនឹកឃើញដល់សេចក្តីថ្លែងការណ៍លើកមុន ដែលគាត់និយាយថា កងទ័ពកូរ៉េខាងជើង គួរតែកម្ទេចសត្រូវប្រសិនបើមានការបង្កហេតុ។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ KCNA)

កាលពីសប្តាហ៍មុន ពេលចុះត្រួតពិនិត្យរោងចក្រផលិតនាវា Nampho នៅឯកំពង់ផែធំមួយ លើឆ្នេរភាគខាងលិច ដើម្បីពិនិត្យការសាងសង់នាវាចម្បាំងថ្មីៗ លោក គីម ក៏ប្រកាសឲ្យកងទ័ពជើងទឹករបស់ខ្លួន ពង្រឹងកម្លាំងត្រៀមធ្វើសង្គ្រាមផងដែរ។

លោកនិយាយថា “ការពង្រឹងកម្លាំងទ័ពជើងទឹក បានក្លាយជាបញ្ហាសំខាន់បំផុត ក្នុងការការពារអធិបតេយ្យដែនសមុទ្រ ប្រកបដោយភាពជឿជាក់របស់ប្រទេស និងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្រ្គាមនាពេលនេះ”។

សេចក្តីប្រកាសរបស់លោក គីម ពេលនោះ កើតឡើងបន្ទាប់ពី កូរ៉េខាងជើងទើបធ្វើតេស្តមីស៊ីលយុទ្ធសាស្រ្តប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹកឈ្មោះ Pulhwasal-3-31។

សូមបញ្ជាក់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ កូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនប្រភេទ ដែលរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងយានគ្មានមនុស្សបើកនៅក្រោមទឹកផងដែរ។

កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយអ្នកវិភាគនិយាយថា នាវាមុជទឹកនោះហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីផ្ទុកមីស៊ីលផ្លោង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក គីម ជុងអ៊ុន ប្រកាសឲ្យកងទ័ព ត្រៀមធ្វើសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៤ វិនាទី មុន

ថៃឃាត់ខ្លួនបុរសខ្មែរម្នាក់ រឹបអូសអាវុធជាច្រើន នៅលើផ្ទៃទឹកសមុទ្រ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អវកាសយានិក ចិន ផ្ញើសារអបអរ និងជូនពរឆ្នាំថ្មីដល់ជនរួមជាតិពីទីលំហ

ជីវិតកម្សាន្ដ១៤ នាទី មុន

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េសុទ្ធតែថា Hyun Bin ផ្លាស់ប្ដូរចរិតខុសឆ្ងាយ ក្រោយ​រៀប​ការជាមួយ Son Ye Jin

ព័ត៌មានជាតិ២២ នាទី មុន

ឈុត​សម្លៀកបំពាក់ខ្មែរ​ផ្អើលដល់នាយករដ្ឋមន្រ្តី រហូត​បញ្ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ស្រាវជ្រាវ​​ឲ្យ​ច្បាស់​ចងក្រងជា​ឯកសារទុក

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

លោក គីម ជុងអ៊ុន ប្តេជ្ញាកម្ទេចចោល ប្រទេសកូរ៉េខាងត្បូង 

Sokha Hotels

ព័ត៌មានពេញនិយម