ព័ត៌មានអន្ដរជាតិ
លោក Prabowo Subianto កំពុងដើរលើវិថីទៅកាន់តំណែងជាប្រធានាធិបតីថ្មី ឥណ្ឌូនេស៊ី
គិតត្រឹមម៉ោង ៨យប់ ម៉ោងនៅទីក្រុងហ្សាកាតា ដំណើរការរាប់សន្លឹកឆ្មោតរហ័សនៃការបោះឆ្នោតសកល នៅឥណ្ឌូណេស៊ី បានរួចរាល់ ៩០ភាគរយហើយ។ ហើយយោងតាមលទ្ធផលត្រឹមប៉ុនេះអាចឱ្យគេដឹងយ៉ាងច្បាស់ថា លោក Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ កំពុងស្ថិតនៅលើវិថីឆ្ពោះទៅកាន់តំណែងជាប្រធានាធិបតីថ្មី ។

យោងតាមការផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ នេះ បានឱ្យដឹងថា លទ្ធផល ៩០ភាគរយ នៃការរាប់សន្លឹកឆ្នោត បានបង្ហាញថា សំឡេង ៥៨% ទៅ ៥៩% បានទៅលើលោក Prabowo Subianto, ២៤% ទៅ ២៦% បានទៅលើអតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan និង ១៦% ទៅ ១៧% បានទៅលើអតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo ។
លោក Prabowo Subianto បច្ចុប្បន្នគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាកូនប្រុសច្បងរបស់លោក Sumitro Djojohadikusumo ដែលកាន់មុខតំណែងដូចជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីពាណិជ្ជកម្មជាបន្តបន្ទាប់ ពីទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៧០ ។

មកទល់ពេលនេះ ក្ដីសង្ឃឹមក្នុងតំណែងជាប្រធានាធិបតីថ្មី របស់ឥណ្ឌូនេស៊ី កាន់តែខិតមកជិតលោក Prabowo Subianto ដែលជាបេក្ខជនបន្តវេនពីអតីតប្រធានាធិបតីលោក Joko Widodo ។ សូមបញ្ជាក់ថា លោក Joko Widodo បានបញ្ចប់ការឈរឈ្មោះជាប្រធានាធិបតី ខណ:ដែលរដ្ឋធម្មនុញ្ញបានហាមប្រាមអាណត្តិទី៣ របស់លោក ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


