Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិក ទាមទារឲ្យ ណាតូ ដេញចោលសមាជិកណា ដែលចំណាយមិនគ្រប់ខ្ទង់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់និងជាសមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានស្នើឲ្យ ណាតូ បណ្តេញប្រទេសណាដែលមិនចំណាយតាមគោលដៅ ចេញពីអង្គការនេះចោលទៅ។

លោក Lindsey Graham (រូបថត៖ CBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីរបស់លោក ធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់លោក ត្រាំ ដែលបង្កភាពចម្រូងចម្រាសខ្លាំងមែនទែន ពាក់ព័ន្ធនឹងរឿងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។

គោលការណ៍របស់អង្គការណាតូ តម្រូវឲ្យរដ្ឋជាសមាជិកចំណាយយ៉ាងតិច២% នៃ GDP របស់ពួកគេ ចំពោះកញ្ចប់វិស័យការពារ ប៉ុន្តែបច្ចុប្បន្នមានសមាជិកត្រឹម១៩ប៉ុណ្ណោះក្នុងចំណោម៣១ ដែលអាចបំពេញតាមលក្ខខណ្ឌនេះបាន។

ថ្លែងទៅកាន់ CBS News កាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈ លោក Graham និយាយថា លោកយល់ស្របជាមួយលោក ត្រាំ ដែលអះអាងថា “ប្រទេសណាតូទាំងអស់​ គួរតែបង់ថ្លៃចំពោះការចំណាយ បើមិនដូច្នេះទេ ពួកគេមិនទទួលបានការការពារផ្នែកយោធាឡើយ”។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

លោកបន្តថា “លោក ត្រាំ គិតត្រូវដែលចង់ឲ្យប្រទេសណាតូ បំពេញកាតព្វកិច្ចរបស់ពួកគេចំនួន២%។ យើងត្រូវប្រែក្លាយវាទៅជាកាតព្វកិច្ច ប្រសិនបើអ្នកមិនបង់ប្រាក់ទេ អ្នកនឹងត្រូវបណ្តេញចេញ។ ខ្ញុំ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​ម្នាក់​របស់ ណាតូ ប៉ុន្តែនៅខ្វះលុយ៧០ទៅ៨០ពាន់លានដុល្លារទៀត។ ប្រសិន​បើ​អ្នក​នៅ​ក្នុង​អង្គការ ណាតូ សូម​បង់​ប្រាក់​ចំនួន ២%ទៅ”។

កាលពីសប្តាហ៍មុន អតីតប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀត លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ២% នៃ GDP របស់ពួកគេ។

(រូបថត៖ AP)

ក្នុងឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ។

ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង។

សូមបញ្ជាក់ថា បើបូកបញ្ចូលគ្នាទៅ ប្រទេសចំនួន៣១របស់សម្ព័ន្ធភាពនេះ មានកញ្ចប់ថវិកាយោធារួមជាង១.១ពាន់ពាន់លានដុល្លារ, ទ័ពសកម្មជាង៣លាននាក់, ទ័ពបម្រុង២.៧លាននាក់ និងទ័ពប៉ារ៉ាជាង៧០០០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើសមាជិកណាតូណាខ្លះ មិនបំពេញតាមគោលដៅចំណាយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម