ព័ត៌មានអន្ដរជាតិ
អាមេរិកចោទប្រកាន់ជនជាតិកូរ៉េខាងជើង៣នាក់ពីបទ Hack និងលួចលុយតាមអ៊ីនធើណិតយកទៅឲ្យលោក គីម ជុងអ៊ុន
ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ អ្នកសរសេរកម្មវិធីកុំព្យួទ័រចំនួន៣នាក់ដែលធ្វើការឲ្យយោធាកូរ៉េខាងជើង ពីបទវាយប្រហារអ៊ីនធើណិតឆ្លងដែនដើម្បីរៃអង្គាសប្រាក់ឲ្យប្រទេសកូរ៉េខាងជើងនិងមេដឹកនាំគីមជុងអ៊ុន។

ការចោទប្រកាន់ដែលត្រូវបានបង្ហាញក្នុងតុលាការសហព័ន្ធនៅទីក្រុង Los Angeles រដ្ឋ California បានចោទប្រកាន់លោក Jon Chang-hyok អាយុ៣១ឆ្នាំ, លោក Kim Il អាយុ២៧ឆ្នាំនិងលោក Park Jin-hyok អាយុ៣៦ឆ្នាំថាជា សមាជិកនៃទីភ្នាក់ងារចារកម្មយោធាកូរ៉េខាងជើង។
Hacker ទាំង៣នាក់ គឺទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធើណិតជាច្រើនដែលចាប់ផ្តើមពីឆ្នាំ២០១៤ ជាមួយនឹងការ Hack ក្រុមហ៊ុន Sony Pictures Entertainment និងលួចលុយពីធនាគារនៅអាស៊ីនិងអាហ្រ្វិក។

ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា Hacker ទាំងនេះបានជំរិតទារប្រាក់និងលួចលុយជាង ១.៣ពាន់លានដុល្លារជាសាច់ប្រាក់និងរូបិយប័ណ្ណឌីជីថល។
មេធាវីអាមេរិកលោកស្រី Tracy Wilkison បាននិយាយថា “វិសាលភាពនៃការប្រព្រឹត្តបទឧក្រិដ្ឋដោយពួក Hacker កូរ៉េខាងជើងគឺមានលក្ខណៈទូលំទូលាយ និងមានដំណើរការជាយូរមកហើយ ហើយឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តគឺគួរឲ្យភ្ញាក់ផ្អើលណាស់”។

អង្គភាព hacker យោធាកូរ៉េខាងជើង ត្រូវបានគេស្គាល់នៅក្នុងរង្វង់សន្តិសុខតាមប្រព័ន្ធអ៊ីនធើណិតថា “Lazarus Group” និង “Advanced Persistent Threat 38 (APT38)”។
Hacker បានកំណត់គោលដៅលើក្រុមហ៊ុន Sony Pictures ដើម្បីជាការសងសឹកចំពោះខ្សែភាពយន្តបែបកំប្លែងចំណងជើង The Interview ដែលនិយាយពីមេដឹកនាំកូរ៉េខាងជើង។

ដោយប្រើសារអន្តរធនាគារក្លែងក្លាយ ពួក Hacker បានព្យាយាមលួចលុយពីស្ថាប័នហិរញ្ញវត្ថុនៅប្រទេសបង់ក្លាដែស វៀតណាម តៃវ៉ាន់ ម៉ិកស៊ិក ម៉ាល់តានិងប្រទេសអាហ្វ្រិកជាច្រើន។
គ្រោងការណ៍ដែលត្រូវបានគេចោទប្រកាន់ផ្សេងទៀតរួមមាន លួចលុយ៦.១លានដុល្លារពីទូ ATM របស់ធនាគារ Islami ក្នុងប្រទេសប៉ាគីស្ថាន, ការបង្កើតឧបករណ៍បំផ្លាញ WannaCry 2.0 ដែលត្រូវបានប្រើដើម្បីជំរិតក្រុមហ៊ុននានានិងសេវាកម្មសុខភាពជាតិរបស់ចក្រភពអង់គ្លេស។

Hacker កូរ៉េខាងជើងបានលួចលុយ៧៥លានដុល្លារពីក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលរបស់ស្លូវេនី, ២៥លានដុល្លារពីក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលឥណ្ឌូនេស៊ីនិងជិត១២លានដុល្លារពីក្រុមហ៊ុនញូវយ៉ក។
មន្ត្រីអាមេរិកបាននិយាយថា នៅពេលខ្លះ Hacker កូរ៉េខាងជើងទាំង៣នាក់បានធ្វើការពីទីតាំងនានានៅក្នុងប្រទេសផ្សេងទៀតរួមមាន រុស្ស៊ីនិងចិន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ចិន ចេញមុខបញ្ជាក់អំពីពាក្យចចាមអារ៉ាមនិងជំរុញ មីយ៉ាន់ម៉ាឲ្យដោះស្រាយការខ្វែងគំនិត គ្នាខាងនយោបាយ
ចុចអាន៖ ចារកម្មកូរ៉េខាងត្បូង៖ Hacker កូរ៉េខាងជើងលួចទិន្នន័យវ៉ាក់សាំងពីក្រុមហ៊ុន Pfizer
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


