ព័ត៌មានអន្ដរជាតិ
UNICEF ថា ឆ្នាំមុនជនរងគ្រោះ ដោយសារគ្រាប់មីននៅ មីយ៉ាន់ម៉ា កើនឡើងមួយគុណនឹងពីរ
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនជនស៊ីវិលដែលស្លាប់បាត់បង់ជីវិត និងរងរបួស ដោយសារគ្រាប់មីន និងអាវុធជាតិផ្ទុះផ្សេងៗនៅមីយ៉ាន់ម៉ាបានកើនឡើងមួយគុណនឹងពីរដល់ ១,០៥២ នាក់កាលពីឆ្នាំមុន ស្របពេលដែលប្រទេសក៏កំពុងស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែមេសានេះ ។

UNICEF បាននិយាយទៀតថា កាលពីឆ្នាំ ២០២៣ កន្លងទៅ គ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ាបានឆក់យកជីវិតមនុស្ស និងបណ្ដាលឲ្យមានអ្នករងរបួសកើនឡើងដល់ ២៧០ ភាគរយ ក្នុងនោះកុមារមានជាង ២០ ភាគរយ ។ ចំណែកតួលេខផ្លូវការវិញមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១៨៨ នាក់ និង ៨៦៤ នាក់រងរបួស ខណៈកាលពីឆ្នាំ ២០២២ ជនរងគ្រោះសរុបមានត្រឹម ៣៩០ នាក់ប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី Debora Comini នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់អង្គការ UNICEF បានលើកឡើងថា “ការប្រើប្រាស់គ្រាប់មីនមិនត្រឹមតែត្រូវដាក់ការស្ដីបន្ទោសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ខុសច្បាប់មនុស្សធម៌អន្តរជាតិផងដែរ ស្របពេលដែលអាវុធយុទ្ធភណ្ឌទាំងនោះកំពុងត្រូវបានប្រើប្រាស់ដោយមិនរើសមុខសម្រាប់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលជាង ៣ ឆ្នាំមកហើយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីឆ្នាំ ២០២១ កន្លងទៅ ខណៈជម្លោះនេះទៀតសោតបានប្រែមុខមាត់មីយ៉ាន់ម៉ាឲ្យក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនបំផុតក្នុងពិភពលោក ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះពលរដ្ឋជាង ២.៣ លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ខណៈជិត ២៦,000 នាក់ត្រូវចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ធ្លាយព័ត៌មាន UN ត្រៀមតែងតាំងលោកស្រី យីងឡាក់ ជាបេសកជនពិសេស ទទួលបន្ទុកនៅ មីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


