Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺធ្លាប់តេស្តវិជ្ជមានកូវីដ-១៩ មានអង់ទីគ័រការពារការឆ្លងជាថ្មីបានជាង១០ដង

បានផុស

នៅ

ភ័ស្តុតាងថ្មីបង្ហាញថា អ្នកជំងឺសះស្បើយពីវីរុសកូវីដ-១៩ មានអង់ទីគ័រការពារការចម្លងមេរោគម្ដងទៀតយ៉ាងហោចពីរបីខែ ហើយក្នុងករណីខ្លះអាចបានយូរជាងនេះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អង់ទីគ័រដែលបង្កើតក្រោយឆ្លងកូវីដ-១៩ អាចការពារអ្នកធ្លាប់ធ្វើតេស្តវិជ្ជមានប្រឈមនឹងការឆ្លងទាបជាង ១០ ដងបើធៀបទៅនឹងអ្នកដែលធ្វើតេស្តអវិជ្ជមាននៃវីរុសនេះ។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជំងឺមហារីកជាតិ (NCI) នៃវិទ្យាស្ថានសុខភាពជាតិបានរកឃើញថា អង់ទីគ័រឈ្មោះ IgG ជាប្រូតេអ៊ីនដែលរាងកាយផលិតនៅដំណាក់កាលចុងក្រោយនៃការឆ្លងរោគ អាចជាប់នៅក្នុងខ្លួនរហូតដល់ច្រើនខែ ហើយអាចច្រើនឆ្នាំបន្ទាប់ពីមនុស្សម្នាក់នោះជាសះស្បើយពីជំងឺ។

អ្នកស្រាវជ្រាវនិយាយថា IgG ជាអង់ទីគ័រដែលត្រូវបានបង្កើតឡើងដោយរាងកាយ កំលុងពីរបីថ្ងៃ បន្ទាប់ពីវីរុសឆ្លងដំបូង។ ប្រសិនអ្នកជំងឺណាតេស្តវិជ្ជមានវីរុសកូវីដ-១៩ ប្រាកដណាស់គេមានអង់ទីគ័រប្រភេទនេះ ហើយខ្លួនប្រាណពួកគេនឹងប្រឈមហានិភ័យទាបចំពោះការឆ្លងនាពេលអនាគត។

បើផ្អែកតាមការចេញផ្សាយនៅក្នុងគេហទំព័រ JAMA Internal Medicine របស់ក្រុមស្រាវជ្រាវខាងលើ ពួកគេបានពិនិត្យលើទិន្នន័យមនុស្សពេញវ័យជាង ៣.២ លាននាក់នៅសហរដ្ឋអាមេរិក ក្នុងកំលុងខែមករា ឆ្នាំ២០២០ ។ ជាលទ្ធផលគេរកឃើញថា ​ក្នុងចំណោមអ្នកជំងឺធ្លាប់ផ្ទុកកូវីដ-១៩ មាន ១១.៦% ឬស្មើ ៣៧៨,០០០ នាក់តេស្តវិជ្ជមានម្ដងទៀត និង ៨៨.៤% ឬស្មើ ២.៨ លាននាក់តេស្តអវិជ្ជមាន។ នេះមានន័យថា អត្រានៃការឆ្លងថ្មីចំពោះអ្នកជំងឺកូវីដ ធ្លាក់ទាបគួរកត់សម្គាល់។

ដោយឡែក លោកវេជ្ជបណ្ឌិត Douglas Lowy នាយករងនៃវិទ្យាស្ថានជំងឺមហារីកជាតិមានប្រសាសន៍ស្របគ្នាថា អង់ទីគ័រដែលកើតពីអ្នកជំងឺតេស្តវិជ្ជមានបន្ទាប់ពីឆ្លងដំបូង នឹងអាចប្រឆាំងជាមួយការចម្លងថ្មី។

ទោះយ៉ាងណា ការសិក្សាមិនទាន់រកឃើញថា កម្រិតអង់ទីគ័រខ្ពស់ឬទាបអាច​មានឥទ្ធិពលការពារយូរប៉ុនណានៅឡើយ។ មួយវិញទៀត គេក៏មិនទាន់ដឹងថា តើប្រសិទ្ធិភាពរបស់វា អាចខុសគ្នាទៅតាមប្រភេទនៃអ្នកជំងឺឬអត់នោះដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២​ម៉ោង

ចុចអាន៖ ចិន បញ្ចេញទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដធំៗពីររបស់ខ្លួន ជម្រះមន្ទិលសង្ស័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

Sokha Hotels

ព័ត៌មានពេញនិយម