ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកឲ្យលក់អាហារនៅតំបន់ហ្គាហ្សាឡើងវិញ ក្រោយការវាយប្រហាររារាំងជំនួយអន្តរជាតិ
យោធាអ៊ីស្រាអែលបានបើកឲ្យមានការលក់អាហារអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលខ្លួនកំពុងកាន់កាប់សាជាថ្មី ខណៈដែលការវាយលុកក្នុងសមរភូមិរបស់អ៉ីស្រាអែលបានរារាំងជំនួយអន្តរជាតិ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភានេះ ។

ប្រជាជនប៉ាឡេស្ទីនបានឲ្យដឹងថា អាជ្ញាធរអ៊ីស្រាអែលបានផ្តល់ភ្លើងខៀវដល់ពាណិជ្ជករដើម្បីបើកលក់អាហារអ៊ីស្រាអែលឡើងវិញដូចជា ផ្លែឈើស្រស់ បន្លែ និងផលិតផលទឹកដោះគោនៅក្នុងខែនេះពោលប៉ុន្មានថ្ងៃ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការវាយលុកទៅលើទីក្រុង Rafah ដែលជាច្រកសំខាន់ចូលទៅក្នុងតំបន់ហ្គាហ្សាពីប្រទេសអេហ្ស៊ីប ខណៈអ៊ីស្រាអែលក៏កំពុងស្ថិតនៅក្រោមសម្ពាធពិភពលោកកាន់តែខ្លាំងឡើងដើម្បីឲ្យមានការបន្ធូរបន្ថយវិបត្តិនេះ ចំពេលភ្នាក់ងារមនុស្សធម៌ព្រមានពីទុរ្ភិក្សធ្ងន់ធ្ងរ ។
បន្ទាប់ពីការអនុញ្ញាតិនេះមានរថយន្តចំនួន ១២៧ គ្រឿងដែលដឹកផ្លែឪឡឹក ក្រូចឆ្មា ស៊ុត និងទឹកដោះគោ ព្រមទាំងគ្រឿងទេស អង្ករ គ្រាប់ធញ្ញជាតិ ស្ករ និងរបស់ផ្សេងទៀតហើយនោះ ក៏មានការបញ្ជាទិញដោយអ្នកលក់នៅហ្គាហ្សា និងតំបន់ West Bank ផងដែរ ។ ទោះបីជាយ៉ាងណា គ្មានទំនិញឥតគិតថ្លៃ ឬអំណោយសប្បុរសធម៌ត្រូវបានអនុញ្ញាតពី West Bank ឬអ៊ីស្រាអែលនោះទេ ពោលមានតែផលិតផលសម្រាប់លក់ប៉ុណ្ណោះ ។

ទាក់ទងនឹងតម្លៃលក់វិញក៏មិនធូរថ្លៃនោះដែរ ដោយសាររថយន្តដឹកទំនិញត្រូវចំណាយពេលយូរ រង់ចាំការត្រួតពិនិត្យ ហើយជួនកាលត្រូវបានវាយឆ្មក់ដោយជនជាតិអ៊ីស្រាអែលដែលតវ៉ានឹងការនាំចូលទំនិញទៅកាន់តំបន់ហ្គាហ្សា ។ យ៉ាងណាក៏ការអនុញ្ញាតឲ្យវិស័យឯកជននាំយកអាហារមួយចំនួនចូលទៅក្នុងតំបន់នេះ ហើយក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនបរិមាណអាហារទៅដល់ប្រជាជនប៉ាឡេស្ទីនផងដែរ ។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយហើយដែលទំនិញផលិតក្នុងប្រទេសអ៊ីស្រាអែល ឬតំបន់ West Bank ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែល ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងខែតុលាឆ្នាំមុន ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


