ព័ត៌មានអន្ដរជាតិ
កូនប្រុសលោក បៃដិន ចារឈ្មោះក្នុងប្រវត្តិសាស្រ្តអាមេរិក ក្រោយមានទោសពាក់ព័ន្ធការកាន់កាប់អាវុធ
តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃអង្គារទី១១ខែមិថុនា លោក Hunter Biden ដែលជាកូនប្រុសប្រធានាធិបតីអាមេរិក ត្រូវបានតុលាការរដ្ឋ Delaware រកឃើញថាមានពិរុទ្ធ លើការចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធ ធ្វើឲ្យគាត់ក្លាយជាកូនប្រុសប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធ ហើយប្រឈមជាប់ពន្ធនាគាររហូតដល់ទៅ២៥ឆ្នាំ។

លោក Hunter ត្រូវបានចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន។
ជាព័ស្តុតាង, គណៈវិនិច្ឆ័យបានប្រមូលព័ត៌មានលម្អិតអំពីប្រវត្តិជក់គ្រឿងញៀនរបស់លោក Hunter ក៏ដូចជាសក្ខីកម្មពីអតីតដៃគូស្នេហារបស់គាត់។ គណៈវិនិច្ឆ័យក៏បានមើលសារផ្ទាល់ខ្លួន និងរូបថតឯកជនរបស់គាត់ផងដែរ។ លើសពីនេះ គណៈវិនិច្ឆ័យបានបង្ហាញកុំព្យូទ័រយួរដៃរបស់លោក Hunter ដែលដូចទៅនឹងកុំព្យូទ័របង្ករឿងអាស្រូវឆ្នាំ២០២០ បន្ទាប់ពីគាត់ទុកវានៅហាងជួសជុល Delaware។
ទោះបីជាយ៉ាងណាក៏ដោយ លោក Biden សារភាពថា គាត់គ្មានកំហុសទេ ព្រោះគាត់កំពុងសម្រាកកែប្រែដើម្បីផ្តាច់គ្រឿងញៀននៅពេលនោះ។

ចៅក្រមមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ការផ្តន្ទាទោសនៅឡើយទេ ប៉ុន្តែជាធម្មតា វានឹងប្រព្រឹត្តទៅក្នុងរយៈពេល១២០ថ្ងៃនៃការកាត់ទោស។
មុនពេលប្រកាសសាលក្រម លោកប្រធានាធិបតី ចូ បៃដិន អះអាងថា លោកនឹងមិនលើកលែងទោសដល់កូនប្រុសទេ ប្រសិនបើត្រូវបានកាត់ទោសមែន។ លោកនិយាយថា “ខ្ញុំនឹងទទួលយកលទ្ធផល ហើយនឹងបន្តគោរពដំណើរការតុលាការ”។
យ៉ាងណា ក្រោយចេញសាលក្រម លោកប្រធានាធិបតីប្រកាសថា លោកមានមោទកភាពចំពោះកូនប្រុស ដែលខិតខំយ៉ាងខ្លាំងដើម្បីផ្តាច់គ្រឿងញៀន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


