ព័ត៌មានអន្ដរជាតិ
កូឡុំប៊ី ជាប្រទេសដំបូងគេនៅទ្វីបអាមេរិក ទទួលបានវ៉ាក់សាំងកូវីដតាមរយៈកម្មវិធី COVAX
កូឡុំប៊ី បានក្លាយជាប្រទេសដំបូងគេនៅទ្វីបអាមេរិកដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។

ប្រទេសនេះ ទទួលបានវ៉ាក់សាំង Pfizer-BioNTech ចំនួន១១៧,០០០ដូសកាលពីថ្ងៃចន្ទ។
ការមកដល់នៃវ៉ាក់សាំងក្នុងរដ្ឋធានី Bogota បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីខួបមួយឆ្នាំដែលករណីដំបូងនៃជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងតំបន់អាមេរិកឡាទីន។

កូឡុំប៊ី គឺជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុតមួយនៅក្នុងតំបន់នេះ ដោយមានករណីឆ្លងជំងឺកូវីដ១៩ជាង២.២៥លានករណី និងមានអ្នកស្លាប់ជិត៦០,០០០នាក់។
លោកប្រធានាធិបតី Ivan Duque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ថ្ងៃនេះ COVAX បានធ្វើការដឹកជញ្ជូនលើកដំបូងរបស់ខ្លួននៅអឌ្ឍគោលខាងលិច ហើយប្រទេសដំបូងបង្អស់ដែលបានទទួលវា គឺកូឡុំប៊ី”។

គួរបញ្ជាក់ថា COVAX ដែលជាកម្មវិធីទទួលវ៉ាក់សាំងកូវីដជាសកល គឺមានគោលបំណងដើម្បីធានាថា ប្រជាជនដែលងាយរងគ្រោះបំផុតនៅលើពិភពលោកត្រូវបានចាក់ថ្នាំបង្ការ ហើយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម មានលទ្ធភាពទទួលបានវ៉ាក់សាំងដោយស្មើភាព៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ករណីឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោក កើនឡើងជាលើកដំបូងក្នុងរយៈពេល៧សប្តាហ៍
ចុចអាន៖ អ្នកជាសហគ្រិន មេរោគឆ្លងមិនអាចទប់អ្នកឲ្យនៅមួយកន្លែងបានយូរទេ
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


