ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីដើរតាមសម្ព័ន្ធមិត្ត ប្រកាសដាក់ទណ្ឌកម្មជនជាតិអ៊ីស្រាអែលដែលប្រព្រឹត្តអំពើពាធា
បន្ទាប់ពីជប៉ុន និងប្រទេសមួយចំនួនទៀតបានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៊ីស្រាអែលដែលប្រើអំពើហិង្សាលើជនជាតិប៉ាឡេស្ទីន អូស្ត្រាលីក៏ចេញមុខបានប្រកាសដាក់ទណ្ឌកម្មដូចគ្នានិងហាមការធ្វើដំណើររបស់ជនជាតិអ៊ីស្រាអែលទាំងនោះចូលទឹកដីអូស្រាលី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៤ ខែ កក្កដា រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី Penny Wong បានប្រកាសពីការដាក់ទណ្ឌកម្មលើជនជាតិអ៊ីស្រាអែល៧នាក់នៅថ្ងៃព្រហស្បតិ៍ និងក្រុមអ្នកតាំងលំនៅខុសច្បាប់ថ្មី ខណៈដែលអ្នកទាំងនោះបានប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន ដូចជាការវាយដំ ការរំលោភផ្លូវភេទ និងការធ្វើទារុណកម្ម។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីរដ្ឋមន្ត្រីការបរទេស Wong បានលើកឡើងថា៖«យើងអំពាវនាវឱ្យអ៊ីស្រាអែលចាប់ជនល្មើសដែលប្រព្រឹត្តអំពើហិង្សា និងបញ្ឈប់សកម្មភាពធ្វើឱ្យមានភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងស្វែងរកការរំពឹងទុកបន្ថែមទៀតសម្រាប់ដំណោះស្រាយរដ្ឋពីរ»។

ចំណាត់ការរបស់រដ្ឋាភិបាលអូស្ត្រាលីធ្វើឡើងតាមសកម្មភាពស្រដៀងគ្នានេះតាមសម្ព័ន្ធមិត្តរបស់ខ្លួនគឺចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ កាលពីថ្ងៃទី១១ខែមិថុនា សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងជនជាតិអ៊ីស្រាអែលរស់នៅលើទឹកដីប៉ាឡេស្ទីនជាច្រើននាក់ និងក្រុមជាតិនិយមអ៊ីស្រាអែលមួយក្រុម។
អំពើហឹង្សារបស់ជនជាតិអ៊ីស្រាអែលរស់នៅលើទឹកដីប៉ាឡេស្ទីន និងការវាយឆ្មក់យោធានៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់បានផ្ទុះឡើងក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥៨៩នាក់ចាប់តាំងពីថ្ងៃទី៧ខែតុលា។ នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន។
ក្រោយការប្រកាសរបស់អូស្ត្រាលី ស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុងកង់បេរ៉ា បានថ្កោលទោសអំពើហិង្សាប្រឆាំងសហគមន៍ប៉ាឡេស្ទីនទាំងនោះ ហើយអូស្ត្រាលីចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនគឺជាកាន់កាប់ខុសច្បាប់ និងជាឧបសគ្គដល់សន្តិភាព៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


